ពុទ្ធសាសនបណ្ឌិត្យ

សារលិខិតរំលែកមរណទុក្ខថ្វាយសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី

ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិក មន្ត្រីរាជការ នៃក្រសួង  បានផ្ញើសារលិខិតរំលែកមរណទុក្ខថ្វាយសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះអនិច្ចធម្មព្រះអរិយកស្សប វង វុន ព្រះរាជាគណៈថ្នាក់ទោ អតីតព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្ដាល និងជាអតីតព្រះអនុចៅអធិការវត្តស្វាយពពែ នៅថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១២:១០នាទីរសៀល ក្នុងព្រះជន្មាយុ ៨៣ព្រះវស្សា ដោយរោគាពាធ។

កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍នព្វមាស (៩ខែ) ប្រចាំឆ្នាំ២០២៣

ព្រឹកថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១០:១៥នាទី ពុទ្ធសាសនបណ្ឌិត្យបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍នព្វមាស (៩ខែ) ប្រចាំឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ញ៉ែម វ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងដោយមានការចូលរួមដោយឯកឧត្ដម ថោ គឿន រដ្ឋលេខាធិការ, ឯកឧត្ដម សន ប៊ុនហួរ រដ្ឋលេខាធិការ, ឯកឧត្ដម សឿន សាន្ត អនុរដ្ឋលេខាធិការ, លោក ខុន តារា និងលោក សៅ សារ៉ន អគ្គនាយករងកិច្ចការសាសនា, លោកប្រធានពុទ្ធសាសនបណ្ឌិត្យ និងមន្ត្រីបុគ្គលិកពុទ្ធសាសនបណ្ឌិត្យ។ កិច្ចប្រជុំបានប្រព្រឹត្តទៅដោយប្រធាន/តំណាងការិយាល័យទាំងប្រាំរបស់ពុទ្ធសាសនបណ្ឌិត្យ បានឡើងអានរបាយការណ៍ជូនថ្នាក់ដឹកនាំជ្រាប។ កិច្ចប្រជុំបានកត់សម្គាល់ពីការប្រឹងប្រែងរបស់មន្ត្រីបុគ្គលិកពុទ្ធសាសនបណ្ឌិត្យទាំងអស់រហូតសម្រេចបានតាមផែនការរបស់ក្រសួងធម្មការ និងសាសនា។ បន្ទាប់មក ឯកឧត្ដមរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានថ្លែងអំណរគុណចំពោះកិច្ចប្រឹងប្រែងទាំងនេះ និងសូមឲ្យប្រឹងប្រែងបន្តទៀត។

Read more: កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍នព្វមាស (៩ខែ) ប្រចាំឆ្នាំ២០២៣

Page 1 of 189

Flag Counter