ពុទ្ធសាសនបណ្ឌិត្យ

រឿង បុរស​កាស ៣០

រឿង បុរសកាស ៣០
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ១២៦- ១២៩

    កាលពីព្រេងនាយ មានបុរសម្នាក់ នៅស្រុកមួយ អាពុកម្ដាយស្លាប់ទៅ នៅកំព្រាតែម្នាក់ឯង ហើយក្រលំបាកណាស់ គ្មានទ្រព្យសម្បត្តិអ្វីទេ មានតែកាស ៣០ ច្រកក្នុងទៃ ក្រវាត់ជាប់នៅចង្កេះជានិច្ច ។ បុរសនោះពិចារណាថា «អញទៅទីពឹងអ្នកណានឹងបានសុខ» គិតទៅឃើញថា «គួរអញទៅជ្រកកោន នឹងលោកក្រឡាហោមចុះ »។ ហើយក៏ដើរចេញពីផ្ទះទៅ  ទៅដល់ក្រាបសំពះតាមសមគួរ ។ លោកក្រឡាហោមសួរថា « ជីឯង មកពីស្រុកណា មានការអ្វី ? » ។ បុរសនោះជម្រាបថា «ខ្ញុំបាទ មកពីស្រុកឆ្ងាយ អាពុកម្ដាយស្លាប់ចោលអស់ហើយ នៅកំព្រាតែម្នាក់ឯង, ខ្ញុំបាទមកនេះ នឹងសូមជ្រកកោននៅបម្រើ ជាកូនក្មួយតទៅ សូមព្រះតេជព្រះគុណមេត្តា » ។ លោកនោះសួរថា «ជីឯងចេះអក្សរល្មមធ្វើជាស្មៀនបានឬទេ ?» ។

អាន​បន្ត ៖ រឿង បុរស​កាស ៣០

រឿង ស្រី​ក្ងោក​មាស

រឿង ស្រីក្ងោកមាស
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ១២៤- ១២៥

    ដើមឡើយ មានបុរសម្នាក់ បានទទួលបណ្ដាំពីឪពុកប្រដៅថា « កុំឲ្យយកស្រីប្ដីលែង និងស្រីសៅកែ ឲ្យយកតែស្រីក្រមុំព្រហ្មចារី និងមេម៉ាយប្ដីស្លាប់ ធ្វើជាប្រពន្ធ ហើយកុំឲ្យយកក្លើនឹងមនុស្សគ្រូបី » តែមិនដូច្នោះ បុរសនោះបានយកស្រីទាំង ៤ នាក់នោះជាប្រពន្ធ និងយកមនុស្សគ្រូបីជាក្លើ ដើម្បីល្បងមើល ។ ថ្ងៃមួយក្ងោកមាសរបស់ស្ដេច ទៅរកស៊ីក្បែរផ្ទះបុរសនោះ, ឯបុរសនោះ គិតពិសោធមើល ក៏ចាប់ក្ងោកមាសនោះយកទៅចងលាក់ទុកក្នុងទ្រុងមួយ ហើយដាក់ចំណីបាយទឹកឲ្យក្ងោកនោះស៊ី រួចបុរសយកមាន់គកមួយ ទៅកាប់ធ្វើម្ហូបបរិភោគ ។ ពេលនឹងបរិភោគបុរសនោះ បានយកប្រពន្ធទាំង ៤ និងក្លើនោះ ទៅបរិភោគទាំងអស់គ្នា ។ កំពុងតែស៊ីក៏ធ្វើជាភ្លក់ និយាយថា «នេះគឺជាសាច់ក្ងោកមាសស្ដេច ដែលអញបានលួចកាប់យកមកស៊ី » ។

អាន​បន្ត ៖ រឿង ស្រី​ក្ងោក​មាស

រឿង ចៅ​អាចម៍​សេះ

រឿង ចៅអាចម៍សេះ
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ១២១- ១២៣

    មានបុរសម្នាក់ អ្នកស្រុកគេហៅថា «ចៅអាចម៍សេះ » ព្រោះនៅខ្ញុំសេដ្ឋីគេឲ្យឃ្វាលសេះប្រហែលជា ៥០ ក្បាល គេឲ្យទៅសង់ខ្ទមនៅបៀតមាត់ទន្លេ ។ បុរសនោះព្យាយាមរំឭកគុណព្រះពុទ្ធ ទោះឃ្វាលសេះក្ដី ធ្វើការអ្វីក្ដី តែងទន្ទេញជាប់ «អញទៅដេញសេះ សម្មាសម្ពុទ្ធោ អញទៅលើកអាចម៍សេះ សម្មាសម្ពុទ្ធោ » ធ្វើការអ្វីៗក៏ទន្ទេញថា សម្មាសម្ពុទ្ធោដូច្នេះដរាបទៅ ។ ឯអាចម៍សេះនោះទៀតបុរសមិនលើកចោលទេ តែងកើបច្រកការុងទុកបានជាច្រើន ។ថ្ងៃមួយមានសំពៅ ៥០០ មកពីស្រុកចិននាំទំនិញមកលក់ ។ បុរសស្រែកហៅថា « ឲ្យចូលមកនេះសិន» ។ លុះសំពៅចូលមកសួរថា « អ្នករាល់គ្នាបើកសំពៅមកពីណា ?» ។

អាន​បន្ត ៖ រឿង ចៅ​អាចម៍​សេះ

រឿង បុរស​មាន​កូន ៤ នាក់ រៀន​វិជ្ជា ៤ បទ

រឿង បុរសមានកូន ៤ នាក់ រៀនវិជ្ជា ៤ បទ
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ១១៥- ១២០

    មានបុរសម្នាក់មានកូនប្រុស ៤ នាក់បានសិក្សាវិជ្ជា ៤ បទ ស្ទាត់ជំនាញរៀងខ្លួន គឺម្នាក់ចេះស៊ី, ម្នាក់ចេះដេក, ម្នាក់ចេះកាត់ក្ដី ម្នាក់ទៀតចេះចង់ស្រី ។ ឪពុកក៏យកកូនទាំង ៤ នាក់ទៅថ្វាយស្ដេច ក្រាបអំពីវិជ្ជានីមួយៗ ក្នុងខណៈដែលថ្វាយនោះ ។ ស្ដេចទ្រង់រក្សាទទួលទុក ។ ថ្ងៃមួយ ស្ដេចទ្រង់ពិសោធបុរសម្នាក់ ដែលចេះស៊ីជាមុន, ឲ្យគេរៀបភោជនាហារជាច្រើនមុខ ស្ដេចដួសទឹកឆៅមួយក្រចក ដាក់ទៅក្នុងចានសម្លមួយ ហើយទ្រង់ប្រាប់ទៅបុរសនោះថា «ឲ្យស៊ីភោជនាហារគ្រប់មុខ» ។ បុរសនោះក៏បរិភោគតាមព្រះរាជបញ្ជា, ដល់ទៅសម្លមួយមុខ ដែលស្ដេចបានដាក់ទឹកឆៅមួយក្រចកចូលនោះ បុរសនោះមិនបរិភោគ ។

អាន​បន្ត ៖ រឿង បុរស​មាន​កូន ៤ នាក់ រៀន​វិជ្ជា ៤ បទ

Flag Counter