ពុទ្ធសាសនបណ្ឌិត្យ

ពិធីបុណ្យវិសាខបូជា ដែលប្រារព្វធ្វើឡើង នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ភ្នំឧត្តុង្គ)

ព្រឹកថៃ្ងព្រហស្បតិ៍ ១៥ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ព្រមទាំងឯកឧត្តម លោកជំទាវ មន្ត្រីរាជការនៃក្រសួងធម្មការនិងសាសនា  បានចូលរួមក្នុងពិធីបុណ្យវិសាខបូជា ដែលប្រារព្វធ្វើឡើង នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ភ្នំឧត្តុង្គ) ដែលស្ថិតក្នុងស្រុកពញាឮ  ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ។ក្នុងឱកាសពិធីបុណ្យវិសាខបូជានេះផងដែរ ឯកឧត្តម ក៏បានរាប់បាត្រប្រគេនព្រះសង្ឃ៨០អង្គ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរស  ដែលបានបូជាជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជាផងដែរ។

Read more: ពិធីបុណ្យវិសាខបូជា ដែលប្រារព្វធ្វើឡើង នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ភ្នំឧត្តុង្គ)

ការប្រគល់ជូនគោរម្យ៍ងារកិត្តិយសដ៏ឧត្តុង្គឧត្តម ចំពោះសម្ដេច អគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

សូមគាំទ្រយ៉ាងពេញទំហឹងនូវសេចក្ដីថ្លែងការណ៍របស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីការប្រគល់ជូនគោរម្យ៍ងារកិត្តិយសដ៏ឧត្តុង្គឧត្តម ចំពោះសម្ដេច អគ្គមហាសេនាតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា  ថា "ពុទ្ធមាមកាភិបាល" របស់អង្គការពុទ្ធសាសនិកពិភពលោក ដែលមានសមាជិកកាន់ ព្រះពុទ្ធសាសនា៥៥ប្រទេស ។

ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យឯកឧត្តម អាណាតូលី បូរូវីក ឯកអគ្គរាជទូតវិសាមញ្ញដឹកនាំគណៈប្រតិភូស្ថានទូតចូលជួបសម្តែងការគួរសម

ព្រឹកថ្ងៃពុធ ១៤កើត ខែពិសាខឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យឯកឧត្តម អាណាតូលី បូរូវីក( Anatoly BOROVIK )ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្សីប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូស្ថានទូតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យឯកឧត្តម អាណាតូលី បូរូវីក...

កិច្ចប្រជុំផ្សព្វផ្សាយការងារត្រីមាសទី១

ព្រឹកថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣ ពុទ្ធសាសនបណ្ឌិត្យបានរៀបចំប្រជុំផ្សព្វផ្សាយការងារត្រីមាសទី១ ក្រោមអធិបតីភាពឯកឧត្ដម ញ៉ែម វ៉ាលី រដ្ឋលេខាធិការទទួលបន្ទុក ព្រមទាំងថ្នាក់ដឹកនាំនានា។ ក្នុងកិច្ចប្រជុំនេះ ក៏មាន ជូនបណ្ណសរសើរ  ពី ឯកឧត្ដម រដ្ឋមន្ត្រី ក្រសួង ធម្មការ និង សាសនា ដល់មន្ត្រីបុគ្គលិក ពុទ្ធសាសនបណ្ឌិត្យ ដែល បាន បំពេញការងារ ល្អដល់អង្គភាព។

Read more: កិច្ចប្រជុំផ្សព្វផ្សាយការងារត្រីមាសទី១

Flag Counter