ពុទ្ធសាសនបណ្ឌិត្យ

រឿង ខ្លា ស្វា និងទន្សាយ

ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ៩៨- ១០២
     
    មានសត្វខ្លាមួយ វាដាច់សង្វែង ដើររកចាប់អ្វីមិនបានសោះ ខំដើរស្វែងណាស់ ៗ ទៅប្រទះនឹងសត្វអកមួយ កំពុងតែយំឮសូរអកអូៗ ទំលើដើមព្រឹក្សាមួយនៅមាត់ត្រពាំង ខ្លាក្រឡេកមើលទៅឃើញគិតក្នុងចិត្តថា « ធ្វើម្ដេចនឹងចាប់អានេះបានហ្ន ! បើវានៅខ្ពស់ម្ល៉េះ ? បើអញឡើងទៅ មុខជាវាឃើញ ហើយហើរទៅកាលណានឹងចាប់វាបាន?»។ ខ្លាអង្គុយចាំមើលកិច្ចកលសត្វអកនោះ ។ ឯសត្វអកនោះកាលណាទំហើយ ភ្នែកវាតែងរំពៃមើលទៅបង្ហែត្រី ក្រែងមានត្រីបន្លៀកខ្លួនឡើងនឹងចាប់ ។ យូរបន្តិចមានត្រីមួយផុសឡើងពីក្នុងទឹក , អកស្ទុះទៅចាប់បានត្រីនោះ យកមកធ្វើជាចំណីវាទៅ ។

អាន​បន្ត ៖ រឿង ខ្លា ស្វា និងទន្សាយ

រឿង ខ្លា​ចាញ់​ប្រាជ្ញា​គីង្គក់ និង​អណ្ដើក

រឿង ខ្លាចាញ់ប្រាជ្ញាគីង្គក់ និងអណ្ដើក
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ៩២- ៩៧

    មានសត្វខ្លាមួយ ដើរស្វែងរកស៊ីតាមទម្លាប់វា លុះដើរទៅប្រទះនឹងសត្វគីង្គក់មួយកំពុងលោតផ្លោត ៗ ក៏ស្រែកសួរទៅថា «យើ ! បងម៉ាំងកាយេ (ខ្លះហៅថាមាំងកាជា) ឯងដើររកស៊ីអ្វីហ្នឹង ?» ។ គីង្គក់តបថា «ចុះបងខ្លាឯងដើរមករកអ្វីដែរ ?» ។ ខ្លាថា «យើងដើររកស៊ី» ។ គីង្គក់តបថាយើងក៏ដើររកស៊ី ដូចបងឯងដែរ» ។ ខ្លាថា «ចុះដើររកស៊ីអ្វីនឹងបាន បើបងឯងលោតម្ដងបានមួយសុញដូច្នេះ តើចាប់សត្វអ្វីនឹងបាន?»។ គីង្គក់ក៏អួតអាត្មា ប្រាថ្នាខ្លាកោតខ្លាចថា «យើ ! ថ្វីបើឃើញយើងលោតតិចៗដូច្នេះ បើចង់លោតយ៉ាងណាក៏បាន ចង់ចាប់សត្វតូចក្ដី ធំប៉ុន្មានក្ដី ក៏បានទាំងអស់ មិនចាញ់បងឯងទេ » ។

អាន​បន្ត ៖ រឿង ខ្លា​ចាញ់​ប្រាជ្ញា​គីង្គក់ និង​អណ្ដើក

រឿង សួស្ដី និងអពមង្គល

ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ៨៧- ៩១

    សម័យមួយ សិរីសួស្ដី និងអពមង្គល ជួបនិយាយគ្នា ។ អពមង្គលសួរទៅសិរីសួស្ដីថា << លោកមានរឹទ្ធិអំណាច ដូចម្ដេចខ្លះ ? » ។ សិរីសួស្ដី ប្រាប់ទៅអពមង្គលថា << រឹទ្ធិអំណាចអញជាសិរីសួស្ដីនេះ ខ្លាំងពូកែណាស់ សូម្បីតែមនុស្សខ្ញុំគេ ទោះគេស្អប់ គេមិនមេត្តា តែអញទៅសណ្ឋិតកាលណា នឹងបណ្ដាលឲ្យគេស្នេហាទំនុកបម្រុងដរាបដល់បានរាជសម្បត្តិ » ។

អាន​បន្ត ៖ រឿង សួស្ដី និងអពមង្គល

រឿង សម្លាញ់​ពីរ​នាក់

ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ៨៣- ៨៦

    កាលពីព្រេងនាយ មានបុរសពីរនាក់ ជាសម្លាញ់នឹងគ្នា និយាយសន្យាគ្នាថា « កាលបើយើងមានប្រពន្ធហើយ ឯងក្ដី អញក្ដី បើមានទ្រព្យសម្បត្តិត្រូវយើងចិញ្ចឹមគ្នាទៅវិញទៅមក >> ។ សន្យាគ្នាហើយ យូរបន្តិចទៅ សម្លាញ់មួយមានប្រពន្ធគ្រប់លក្ខណ៍ សម្លាញ់មួយទៀតមានប្រពន្ធខាតលក្ខណ៍ ។

អាន​បន្ត ៖ រឿង សម្លាញ់​ពីរ​នាក់

Flag Counter