ពុទ្ធសាសនបណ្ឌិត្យ

លោកជំទាវ ឈិត រតនា នាយករង ខុទ្ទកាល័យឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានមកទស្សនាយការរៀបចំ និងដំណើរការបណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ

រសៀលថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០២២ លោកជំទាវ ឈិត រតនា នាយករង ខុទ្ទកាល័យឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានមកទស្សនាការរៀបចំ និងដំណើរការបណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ។

ការប្រឡង សូ​ត្របាតិ​មោក្ខ សម្តែង​ធម្ម​ទេសនា និង​សូត្រ​ធម៌​​​បទ

នៅព្រឹកថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិបានរៀបចំបើកដំណើរការប្រឡង សូត្របាតិមោក្ខ សម្តែងធម្មទេសនា និងសូត្រធម៌បទ ក្រោយអធិបតីភាពសម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ និងជាព្រះអគ្គាធិការរង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណិ្ឌត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នរៈ រតនៈវឌ្ឍនោ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដោយមានបេក្ខសមណៈ បេក្ខជនចូលរួមក្នុងការប្រឡងសរុបចំនួន ១០០ អង្គ/នាក់។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការទ្រទ្រង់ ការប្រតិបត្តិពុទ្ធវិន័យ និងរក្សាមត៌កវប្បធម៌ប្រពៃណីព្រះពុទ្ធសាសនាខ្មែរឱ្យកាន់តែមានភាពរឹងមាំឡើង។

Read more: ការប្រឡង សូ​ត្របាតិ​មោក្ខ សម្តែង​ធម្ម​ទេសនា និង​សូត្រ​ធម៌​​​បទ

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/