ពុទ្ធសាសនបណ្ឌិត្យ

សាររំលែកទុក្ខជូនចំពោះ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ និងលោកជំទាវ ព្រម​ទាំងក្រុមគ្រួសារ

ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងធម្មការ និងសាសនា ផ្ញើសារលិខិតរំលែកមរណទុក្ខ គោរពជូនចំពោះ ឯកឧត្តម  យឹម  ឆៃលី ឧបនាយករដ្ឋមន្រ្តី  និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម  និងជនបទ  ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព  ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ  ទន់  ធី  ដែលត្រូវជាម្តាយក្មេក  នៅថ្ងៃពុធ  ៣កេីត  ខែអស្សុជ  ឆ្នាំខាល  ចត្វាស័ក  ព.ស.២៥៦៦  ត្រូវនឹងថ្ងៃទី២៨  ខែកញ្ញា  ឆ្នាំ២០២២  វេលាម៉ោង  ០០:១៨នាទី រំលងអធ្រាត្រ  ក្នុងជន្មាយុ  ៩០ឆ្នាំ  ដោយជរាពាធ៕

ឯកឧត្តម ញាណ ភឿន រដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូ ក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ញាណ សារោ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា

ព្រឹកថ្ងៃអង្គារ២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ញាណ ភឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានដឹកនាំគណៈប្រតិភូ ក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ញាណ សារោ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា បានទទួលមរណភាព នៅថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៩:២០នាទីក្នុងជន្មាយុ ៧១ ឆ្នាំ ដោយសារឡើងសំពាធឈាម ដែលប្រារព្ធពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅភូមិជ្រៃវាល ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្ត ព្រៃវែង។

Read more: ឯកឧត្តម ញាណ ភឿន រដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូ ក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ញាណ សារោ...

ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកគ្រប់គ្រងធនធានមនុស្ស

ព្រឹកថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកគ្រប់គ្រងធនធានមនុស្ស ពីសាកលវិទ្យាល័យអ៊ូប៊ុន រត្នចាថានីរាជភ័ត នៅព្រះរាជាណាចក្រថៃឡង់ ពីព្រះអង្គម្ចាស់ក្សត្រិយ៍ ហ្លួងរាជសារិនីសិរីផាត់ មហាវ័ឌ្ឍរាជធិតា នៃព្រះរាជាណាចក្រថៃឡង់។

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស...

ទិវាអង្គការសហប្រជាជាតិ ស្តីពីសប្តាហ៍សុខដុមនីយកម្មអន្តរជំនឿសាសនាពិភពលើកទី៩

ថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីទិវាអង្គការសហប្រជាជាតិ ស្តីពីសប្តាហ៍សុខដុមនីយកម្មអន្តរជំនឿសាសនាពិភពលើកទី៩ ក្រោមប្រធានបទ «កិច្ចការពារបរិស្ថាន និងបេតិកភណ្ឌ» ដែលមានការនិមន្ត-អញ្ជើញចូលរួមពី ព្រះមន្ត្រីសង្ឃទាំងពីរគណ:    ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករង អភិបាលរងខេត្ត  មេដឹកនាំគ្រប់សាសនា  និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត នៅភោជនីយដ្ឋានឡូវគឹមសេង ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

  ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ប្រទេសកម្ពុជា បានចាត់ទុកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋបានបើកទូលាយនូវសិទ្ធិសេរីភាពខាងជំនឿសាសនា ជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ រាជរដ្ឋាភិបាល បានផ្តល់តម្លៃយ៉ាងខ្ពស់ដល់វិស័យសាសនាដោយបានដាក់បញ្ចូលវិស័យនេះទៅក្នុងបាវចនារបស់ជាតិគឺ «ជាតិ សាសនា ព្រះមហាក្សត្រ» ក្នុងឆន្ទៈជំរុញដល់ការរីកចម្រើនទន្ទឹមគ្នា អភិវឌ្ឍរួមគ្នា  និងបំពេញឱ្យគ្នាទៅវិញទៅមក។

Read more: ទិវាអង្គការសហប្រជាជាតិ ស្តីពីសប្តាហ៍សុខដុមនីយកម្មអន្តរជំនឿសាសនាពិភពលើកទី៩

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/