ពុទ្ធសាសនបណ្ឌិត្យ

រឿង គង់ហ៊ាន

រឿង គង់ហ៊ាន
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ១១ - ១៤
    កាលពីព្រេងនាយ មានមនុស្សម្នាក់ ឈ្មោះគង់ មានប្រពន្ធពីរ ។ មួយឈ្មោះអាងអាំ មួយឈ្មោះនាងគំ ។ ថ្ងៃមួយអ្នកគង់នាំប្រពន្ធទាំងពីរនាក់ទៅសួរបងប្អូននៅស្រុកឆ្ងាយ ។ តាមផ្លូវនៅស្រុកនោះ មានខ្លាសាហាវ ។ អ្នកគង់បណ្ដើរប្រពន្ធទាំងពីរនាក់ ទៅដល់ព្រៃធំមួយ ជិតស្រុកគេ, ព្រៃនោះតែងមានខ្លាដេញខាំមនុស្សក្របីគោ ស៊ីតែរឿយៗ ។ លុះអ្នកគង់ទៅដល់កន្លែងនោះ ខ្លាក៏ស្ទុះដេញ ស្រែកសន្ធាប់ពីចម្ងាយមក ។ អ្នកគង់រត់ចូលរូងឈើ ញ័រដៃញ័រជើង រាគនោមព្រោះភ័យណាស់ ។ នាងអាំនិងនាងគំ ខំព្រួតគ្នាវាយខ្លានោះស្លាប់ទៅ ។

អាន​បន្ត ៖ រឿង គង់ហ៊ាន

រឿង ពស់​កេងកង

រឿង ពស់កេងកង
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រទី ៧-១០

    កាលពីព្រេងនាយ នៅលើដីយើងនេះ គ្រប់ស្រុកទាំងអស់មិនមានពស់ពិស និងពស់ឥតមានពិសទេ មានតែពស់កេងកង ។
    មាននិទានថា : កាលដើមឡើយ មានមនុស្ស ២ នាក់ប្ដីប្រពន្ធ, ប្រពន្ធឈ្មោះនាងនីមានកូនស្រីមួយឈ្មោះនាងអេត ។ ប្ដីនោះទៅជួញអង្កាំ បាត់ជាយូរអង្វែង ។ ថ្ងៃមួយអស់បងប្អូនជិតខាង គេបបួលគ្នាទៅរកឧស ។ ឯនាងនីឮគេថាបបួលគ្នាក៏ទៅជាមួយនឹងគេដែរ យកនាងអេតជាកូនទៅផង លីដឹងចូលព្រៃបានឃើញឧសមួយធំ ។ នាងនីយកដឹងពុះឧស លុះពុះយូរបន្តិចទៅដឹងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់ ។

អាន​បន្ត ៖ រឿង ពស់​កេងកង

រឿង ចចក

រឿង ចចក
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រទី ៤- ៦
   
    កាលពីព្រេងនាយ មានចចកត្រោសធំមួយ ដល់ខែលំហើយ វាដើររកត្រពាំងបឹងបួដែលរីងទឹក ដើម្បីចាប់ត្រីស៊ី ។ លុះទៅដល់ត្រពាំងមួយរីងទឹកអស់ នៅតែប្រឡង់មួយឃើញសុទ្ធតែភក់ មានត្រី កំពឹស បង្កង ក្ដាម ជាច្រើនណាស់ ។ ចចកឃើញហើយមានចិត្តត្រេកអររីករាយគិតថា «ថ្ងៃនេះអញមានលាភធំណាស់ ជាលាភចម្លែកជាងសព្វថ្ងៃ» ។ ឯកំពឹសមានប្រាជ្ញា ឮចចកថាដូច្នោះហើយ ក៏និយាយលួងលោមចចកថា «យើងទាំងអស់គ្នាសុទ្ធតែចំណីបងចចកឯងទាំងអស់ហើយ ប៉ុន្តែយើងប្រឡាក់ភក់ណាស់ បងឯងស៊ីយើងទាំងភក់ដូច្នេះ មិនឆ្ងាញ់ពិសាទេ» ។ ចចកឆ្លើយថា «ធ្វើដូចម្ដេចនឹងឆ្ងាញ់ពិសា ?» ។

អាន​បន្ត ៖ រឿង ចចក

រឿង មនុស្ស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា

រឿង មនុស្សពីរនាក់នៅផ្ទះជិតគ្នា
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រទី ១- ៣
   
    កាលពីព្រេងនាយ មានមនុស្សពីរនាក់នៅផ្ទះជិតគ្នា ។ ថ្ងៃមួយចៅទាំងពីរនាក់នោះបបួលគ្នាទៅដាក់អន្ទាក់សត្វ ។ បបួលគ្នាហើយ ដល់ថ្ងៃរសៀលគងភ្នំ ក៏នាំគ្នាដើរចេញទៅ ។ លុះដល់ព្រៃជាកន្លែងដាក់អន្ទាក់ អ្នកមួយថា « ខ្ញុំនឹងដាក់នៅគល់ឈើនេះ ត្បិតឈើនេះមានផ្លែ យប់ៗសត្វចំណាំតែមកស៊ីផ្លែឈើនេះ» ។ អ្នកមួយទៀត ឆ្លើយថា «ខ្ញុំក៏ចង់ដាក់កន្លែងហ្នឹងដែរ ប៉ុន្តែឥឡូវ បើអ្នកដាក់នៅគល់ឈើ មានតែខ្ញុំដាក់នៅចុងឈើ រួចយើងចាំមើល ព្រឹកឡើងរបស់អ្នកណាជាប់សឹមដឹង» និយាយគ្នាហើយ ម្នាក់ដាក់នៅគល់ឈើស្រេចហើយ វិលមកផ្ទះវិញ លាគ្នាទៅផ្ទះតែរៀងខ្លួន ។

អាន​បន្ត ៖រឿង មនុស្ស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា

Flag Counter