ពុទ្ធសាសនបណ្ឌិត្យ

រឿង ចចក

រឿង ចចក
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រទី ៤- ៦
   
    កាលពីព្រេងនាយ មានចចកត្រោសធំមួយ ដល់ខែលំហើយ វាដើររកត្រពាំងបឹងបួដែលរីងទឹក ដើម្បីចាប់ត្រីស៊ី ។ លុះទៅដល់ត្រពាំងមួយរីងទឹកអស់ នៅតែប្រឡង់មួយឃើញសុទ្ធតែភក់ មានត្រី កំពឹស បង្កង ក្ដាម ជាច្រើនណាស់ ។ ចចកឃើញហើយមានចិត្តត្រេកអររីករាយគិតថា «ថ្ងៃនេះអញមានលាភធំណាស់ ជាលាភចម្លែកជាងសព្វថ្ងៃ» ។ ឯកំពឹសមានប្រាជ្ញា ឮចចកថាដូច្នោះហើយ ក៏និយាយលួងលោមចចកថា «យើងទាំងអស់គ្នាសុទ្ធតែចំណីបងចចកឯងទាំងអស់ហើយ ប៉ុន្តែយើងប្រឡាក់ភក់ណាស់ បងឯងស៊ីយើងទាំងភក់ដូច្នេះ មិនឆ្ងាញ់ពិសាទេ» ។ ចចកឆ្លើយថា «ធ្វើដូចម្ដេចនឹងឆ្ងាញ់ពិសា ?» ។

អាន​បន្ត ៖ រឿង ចចក

រឿង មនុស្ស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា

រឿង មនុស្សពីរនាក់នៅផ្ទះជិតគ្នា
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រទី ១- ៣
   
    កាលពីព្រេងនាយ មានមនុស្សពីរនាក់នៅផ្ទះជិតគ្នា ។ ថ្ងៃមួយចៅទាំងពីរនាក់នោះបបួលគ្នាទៅដាក់អន្ទាក់សត្វ ។ បបួលគ្នាហើយ ដល់ថ្ងៃរសៀលគងភ្នំ ក៏នាំគ្នាដើរចេញទៅ ។ លុះដល់ព្រៃជាកន្លែងដាក់អន្ទាក់ អ្នកមួយថា « ខ្ញុំនឹងដាក់នៅគល់ឈើនេះ ត្បិតឈើនេះមានផ្លែ យប់ៗសត្វចំណាំតែមកស៊ីផ្លែឈើនេះ» ។ អ្នកមួយទៀត ឆ្លើយថា «ខ្ញុំក៏ចង់ដាក់កន្លែងហ្នឹងដែរ ប៉ុន្តែឥឡូវ បើអ្នកដាក់នៅគល់ឈើ មានតែខ្ញុំដាក់នៅចុងឈើ រួចយើងចាំមើល ព្រឹកឡើងរបស់អ្នកណាជាប់សឹមដឹង» និយាយគ្នាហើយ ម្នាក់ដាក់នៅគល់ឈើស្រេចហើយ វិលមកផ្ទះវិញ លាគ្នាទៅផ្ទះតែរៀងខ្លួន ។

អាន​បន្ត ៖រឿង មនុស្ស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា

សេចក្ដី​ជូនដំណឹង

ពីពេលនេះទៅ បណ្ណាល័យពុទ្ធសាសនបណ្ឌិត្យមានបំពាក់ Wifi ដែលអ្នកអានអាចប្រើប្រាស់បានដោយឥតគិតថ្លៃ។ សូមសួរទៅបណ្ណារក្សយើង ដើម្បីរកលេខសំងាត់ (password)។ ក្រៅពីនេះ ក៏មានបន្ថែមកាសែត កោះសន្តិភាព និងខេមបូឌាដេលី សម្រាប់អ្នកអានដែរ។ សូមអរគុណ

ទស្សនាវដ្ដី​កម្ពុជសុរិយា លេខ​១ ឆ្នាំ ២០១៤

កំពុងរៀបចំសាកល្បងចេញផ្សាយឡើងវិញ

 

Flag Counter