នៅព្រឹកថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នាទីស្តីការក្រសួងធម្មការ និងសាសនា ក្រោមអធិបតីភាព ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការប្រចាំការ ក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ព្រមទាំងឯកឧត្តម រដ្ឋលេខាធិការ ឯ.ឧ អនុរដ្ឋលេខាធិការ ឯ.ឧ អគ្គនាយក អគ្គនាយរង និងឯ.ឧ ប្រធាននាយកដ្ឋាន!
សិក្ខាសាលាទស្សនាទានព្រះពុទ្ធសាសនា និងពង្រឹងការផ្សព្វផ្សាយព្រះធម៌លើកទី២ នាពេលនេះ មានសិក្ខាកាមជាព្រះសង្ឃចួលរួមចំនួន ១៨០អង្គដែលសុទ្ធតែជាព្រះសង្ឃ និងជាធម្មកថិក ។
Read more: ពិធីបើកសិក្ខាសាលាទស្សនាទានព្រះពុទ្ធសាសនា និងពង្រឹងការផ្សព្វផ្សាយព្រះធម៌លើកទី២
រសៀលថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត តំណាងរដ្ឋបាលខេត្ត បានដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ សិស្សនិស្សិត ចូលរួមដង្ហែព្រះសព ព្រះពុទ្ធវង្ស ឯម ភឿង ព្រះរាជាគណ:ថ្នាក់ត្រី និងជាព្រះជលធីវាសីព្រះមេគណ ខេត្តកំពត ដេីម្បីតម្តល់ទុកប្រារព្ធធ្វេីបុណ្យ ទៅតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ពុទ្ធសាសនបណ្ឌិត្យបានរៀបចំកិច្ចប្រជុំគណៈកម្មការបច្ចេកទេសវាយតម្លៃស្នាដៃពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្ដម សាន សម្ផស្ស អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការសាសនា នៃក្រសួងធម្មការ និងសាសនា។ អង្គប្រជុំបានដំណើរការដោយរលូន កំណត់បានជ័យលាភីសម្រាប់ពានរង្វាន់រឿងខ្លី និងកំណាព្យ ព្រមទាំងបានកំណត់ប្រធានបទសម្រាប់ពានរង្វាន់លើកី៣ បន្តទៀត។ លទ្ធផលជ័យលាភីនឹងប្រកាសនៅពេលឆាប់ៗនេះ។ សូមអរគុណ