ពុទ្ធសាសនបណ្ឌិត្យ

ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ អញ្ជើញសួរសុខទុក្ខចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ: រសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២  ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ អញ្ជើញសួរសុខទុក្ខចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ ក្នុងអំឡុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញចូលរួមក្នុងពិធីទិវាមច្ឆជាតិ ០១ កក្កដា ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅអាងទឹកត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃមន្ទីធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ ក្នុងការយកចិត្តទុកដាក់បម្រើការងារបានយ៉ាងល្អប្រសើរ។ ព្រមជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការក្រើនរំឮកអំពីបញ្ហាជំងឺកូវីដ-១៩ ដែលមានការចាប់ផ្ដើមឆ្លង ក្នុងសហគមន៍ឡើងវិញ សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ នៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់។

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ...

កិច្ចប្រជុំពិភាក្សាស្ដីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៣-២០២៤

ព្រឹកថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២  ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៣-២០២៤ ដែលមានការនិមន្ត-អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ  នាយិការងខុទ្ទកាល័យ  អគ្គនាយក ប្រធាននាយកដ្ឋាន ព្រះប្រធានផ្នែក ប្រធានផ្នែក និងមន្រ្តីជំនាញ នៅទីស្ដីការក្រសួង។

Read more: កិច្ចប្រជុំពិភាក្សាស្ដីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៣-២០២៤

កិច្ចប្រជុំវាយតម្លៃស្នាដៃពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៥ ឆ្នាំ២០២២

ព្រឹកថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ ពុទ្ធសាសនបណ្ឌិត្យបានរៀបចំកិច្ចប្រជុំវាយតម្លៃស្នាដៃពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៥ ឆ្នាំ២០២២ ដើម្បីស្វែងរកជ័យលាភីក្នុងប្រភេទរឿងខ្លី និងងកំណាព្យរឿងខ្លី។ កិច្ចប្រជុំបានដំណើរការក្រោមអធិបតីភាពឯកឧត្ដម ថោ គឿន អនុរដ្ឋលេខាធិការ និងជា ប្រធានគណៈកម្មការបច្ចេកទេស។

Read more: កិច្ចប្រជុំវាយតម្លៃស្នាដៃពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៥ ឆ្នាំ២០២២

កិច្ចប្រជុំបូកសរុបលទ្ធផលការងារពុទ្ធិកសិក្សាសម្រាប់ឆ្នាំសិក្សា២០២១-២០២២

ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារពុទ្ធិកសិក្សាសម្រាប់ឆ្នាំសិក្សា២០២១-២០២២ និងលើកទិសដៅបន្ត ក្រោមព្រះអធិបតីភាពសម្តេចព្រះពោធិវ័ង្ស អំ លីមហេង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាសុមេធាធិបតីកិតិ្តឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ត ម  ឈិត  សុខុន  រដ្ឋមន្រ្តី ក្រសួងធម្មការនិងសាសនា ដោយមានការនិមន្ត និងអញ្ជើញចូលរួមប្រជុំដោយផ្ទាល់នៅសាលប្រជុំ  អ.ព.ស.ជ  ពីសំណាក់ សម្តេចព្រះអគ្គាធិការរង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រះមន្ត្រីសង្ឃ និងមន្ត្រីរាជការសរុបចំនួន ១០៨ អង្គ/នាក់ និងចូលរួមប្រជុំតាមរយៈប្រព័ន្ធ ZOOM  Meeting ពីសំណាក់ព្រះមេគណ ព្រះបាឡាត់គណ  ព្រះមន្ត្រីសង្ឃ និងមន្ទីរធម្មការនិងសាសនារាជធានី ខេត្តទាំង២៥ សរុបចំនួន ១០០ អង្គ/នាក់។

ខ្លឹមសារនិងរូបថត៖ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

សូមអរព្រះគុណ  សូមអរគុណ

Read more: កិច្ចប្រជុំបូកសរុបលទ្ធផលការងារពុទ្ធិកសិក្សាសម្រាប់ឆ្នាំសិក្សា២០២១-២០២២

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/