ពុទ្ធសាសនបណ្ឌិត្យ

កិច្ចប្រជុំត្រៀមរាប់បាត្រព្រះសង្ឃមួយម៉ឺនអង្គនៅមុខព្រះបរមរាជវាំង

លោករដ្ឋមន្ត្រីមានប្រសាសន៍ទៅកាន់អង្គប្រជុំ

ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥

ភ្នំពេញៈ  រសៀលថ្ងៃទី២៨ ខែឧសភា នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ មានកិច្ចប្រជុំមួយក្រោមអធិបតីភាព លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងមានការនិមន្តចូលរួមពីមន្រ្តីសង្ឃជាព្រះមេគណ ព្រះអនុគណគ្រប់រាជធានី ខេត្តដើម្បីពិភាក្សាលើការងារដឹកនាំព្រះសង្ឃក្នុងការរាប់បាត្រព្រះសង្ឃមួយម៉ឺនអង្គដើម្បីអបអរសាទរថ្វាយព្រះករុណាព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រក្ពុជាក្នុងឱកាសដែលព្រះអង្គបានទទួលព្រះរាជគោរមងារកិត្តិយសពីព្រះសង្ឃជាន់ខ្ពស់ព្រះពុទ្ធសាសនាមកពីប្រទេសជប៉ុន ប្រទេស ម៉ុងហ្គោលី និងប្រទេសសិង្ហបុរី។

អានបន្ត៖កិច្ចប្រជុំត្រៀមរាប់បាត្រព្រះសង្ឃមួយម៉ឺនអង្គនៅមុខព្រះបរមរាជវាំង

លោក មិន ឃិន និង​លោកស្រី​ជា​ភរិយា​នាំ​បច្ច័យ​និង​ទេយ្យវត្ថុ​ប្រគេន​ព្រះសង្ឃ​ដោយ​គ្រោះ​អគ្គី​

លោក មិន ឃិន មានប្រសាសន៍ពីការរីកចំរើនប្រទេស

ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥
តាកែវៈ ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកស្រីជាភរិយា បាននាំបច្ច័យនិងទេយ្យវត្ថុយកទៅប្រគេនព្រះសង្ឃដែលបានជួបគ្រោះឧប្បទវហេតុផ្ទុះចង្រ្កានហ្គាស រលាកពេញព្រះកាយ នាបរិវេណវត្តអង្គលង្គញ់ ស្ថិតនៅឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

អានបន្ត​៖លោក មិន ឃិន និង​លោកស្រី​ជា​ភរិយា​នាំ​បច្ច័យ​និង​ទេយ្យវត្ថុ​ប្រគេន​ព្រះសង្ឃ​ដោយ​គ្រោះ​អគ្គី​

លោក មិន ឃិនៈ ​ឬសគល់ពិតនៃគុណធម៌ល្អត្រូវផ្តើមចេញពីខ្លួនយើង

គណៈអធិបតីក្នុងពិធីអបរ៉សិស្សានុសិស្ស

ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥
ភ្នំពេញៈ គុណធម៌ ចរិយាធម៌ និងសីលធម៌គឺផ្តើមចេញពីខ្លួនយើង ហើយក៏ជាករណីកិច្ចពីធម្មជាតិ ដែលត្រូវបំពេញជាការចាំបាច់ដើម្បីឈានទៅដល់ការបំពេញនូវកតញ្ញុតានិងកតវេទីដែលជាមូលដ្ឋានគ្រឹះនៃមនុស្សធម៌ដែលជម្រុញឲ្យសង្គមទាំងមូលមានភាពសុខដុមរមនាលើកតម្កើងនៃស្មារតីវប្បធម៌គុណធម៌អរិយធម៌ឲ្យកាន់តែខ្ពស់ឧត្តុងឧត្តម។ មានប្រសាសន៍យ៉ាងដូច្នេះខណពេល លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញបើកកម្មវិធីទស្សនាទានតាមបែបព្រះពុទ្ធសាសនាដល់សិស្សានុសិស្សចំនួន៤២៥០នាក់នាបរិវេណវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥។

អានបន្ត​៖លោក មិន ឃិនៈ ​ឬសគល់ពិតនៃគុណធម៌ល្អត្រូវផ្តើមចេញពីខ្លួនយើង

លោក មិន ឃិនៈ ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់របស់ពលរដ្ឋកម្ពុជានៅតែចងចាំជានិច្ចពុំអាចបំភ្លេច​បាន​ឡើយ

លោក មិន ឃិន និងលោកស្រីជាភរិយាជាអធិបតី

ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥
កំពង់ចាមៈ ប្រជាជនកម្ពុជាជាងបីលាននាក់បានស្លាប់យ៉ាងអយុត្តិធម៌បំផុតនៅក្នុងផែនការអនុវត្តផែនការសម្លាប់ យ៉ាងរង្គាលនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកប៉ុលពតដោយការអត់អាហារ ជំងឺតម្កាត់ផ្សេងៗ ទណ្ឌកម្ម និង ការកាប់សម្លាប់យ៉ាងឃោឃៅបំផុត។ នេះជាប្រសាសន៍រំលឹកឡើងវិញពីសំណាក់លោក មិន ឃិន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកងមាសខណៈពេលអញ្ជើញជាអធិបតីក្នុងពិធីគោរពវិញ្ញាណក័្ខន្ធ២០ឧសភាដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបានឡើយ នៅបរិវេណវត្តអូរត្រកួនជាទីកន្លែងដែលប្រជាពលរដ្ឋស្លូតត្រង់រាប់ពាន់នាក់ត្រូវបានពួកយង់ឃ្នងប៉ុលពតកាប់សម្លាប់យ៉ាងព្រៃផ្សៃ ស្ថិតនៅឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាមព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០១៥និងមានប្រជាពលរដ្ឋសិស្សានុសិស្សចូលរួមប្រមាណ៨១៣នាក់។

អានបន្ត​៖ លោក មិន ឃិនៈ ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់របស់ពលរដ្ឋកម្ពុជានៅតែចងចាំជានិច្ចពុំអាចបំភ្លេច​បាន​ឡើយ

Flag Counter