ពុទ្ធសាសនបណ្ឌិត្យ

ពិធីបញ្ចុះបឋមសិលាសាងសង់ព្រះចេតិយថ្វាយ សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា

ព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះចេតិយថ្វាយ សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តបទុមវតី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អមដោយឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក អគនាយករង ប្រធាននាយកដ្ឋាន នៃក្រសួងធម្មការ និងសាសនា។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនសាងសង់ បានឲ្យដឹងថា ៖ តួចេតិយមានទំហំ ១០ម ×១០ម កំពស់សរុប ២៩.៥០ម, ខឿនទី១ មានកំពស់ ៣.០៥ម ពីដី, តួចេតិយមានកំពស់ ៥.៤ម ពីខឿនទី១, ផ្នែកកំពូលមានកំពស់ ២១.០៥ម ពីតួចេតិយ, ខឿនទី១ ផ្នែកខាងមុខមានជណ្តើរមួយមានចម្លាក់តោមួយគូរ និងលម្អដោយបិទថ្មភ្នំធម្មជាតិមាន ទឹកធ្លាក់ រុក្ខជាតិធម្មជាតិ ផ្នែកខាងក្រោយជាខឿនមានដាំផ្កា និងមានគូរទឹកជុំវិញ, តួចេតិយផ្នែកខាងក្រៅមានខ្លោងទ្វារចំនួន៤ ដែលមានទ្វារចូលពីមុខមួយ មានទ្វារបញ្ឆោតចំនួនបី និង មានបង្អួចបញ្ឆោតចំនួន៨ ផ្នែកខាងក្នុងតម្កល់មឈូសចំកណ្ដាលនៃតួចេតិយដែលមានធាតុនៅខាងក្នុង និងផ្នែកកំពូល មានខ្លោងទ្វារបញ្ឆោតចំនួន៨ មានចេតិយចម្លងចំនួន៤ និងមានឆ័ត្ររួតនៅចុងកំពូល ៕

Read more: ពិធីបញ្ចុះបឋមសិលាសាងសង់ព្រះចេតិយថ្វាយ សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត...

គោលនយោបាយអប់រំចំពោះកុមារ និងការអនុវត្តនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

សេចក្ដីជូនដំណឹង

សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «គោលនយោបាយអប់រំចំពោះកុមារ និងការអនុវត្តនៅក្នុង របបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដោយលោក គៀវ ម៉េងគ័ង អ្នកស្រាវជ្រាវ នាថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៩ព្រឹក។

សង្ខេប៖

ខ្មែរក្រហមបានចូលកាន់កាប់ប្រទេសកម្ពុជានៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ក្រោយពេលផ្ដួលរលំ   រដ្ឋាភិបាលលន់ នល់។ បន្ទាប់ពីចូលកាន់កាប់រាជធានីរួចមក ខ្មែរក្រហមបានចាប់ផ្ដើមអនុវត្តនូវគោលនយោបាយរបស់ខ្លួនជាច្រើន ក្នុងនោះក៏មានគោលនយោបាយអប់រំចំពោះកុមារផងដែរ។ បាឋកថានេះ នឹងធ្វើការបកស្រាយត្រួសៗដោយបែងចែកជាពីរផ្នែក ដោយផ្នែកទីមួយស្ដីពីទ្រឹស្ដីនៃគោលនយោបាយអប់រំដែលចេញមកពីស្ថាប័នសំខាន់ៗ និងផ្នែកទីពីរនិយាយអំពីការអនុវត្តគោលនយោបាយអប់រំនោះ។ នៅក្នុងផ្នែក     ទីមួយនឹងបកស្រាយទៅលើ របបសិក្សា, មុខវិជ្ជាសិក្សា, ពេលវេលារៀនសូត្រ, ទីកន្លែងនិងសម្ភារសិក្សា, ប្រភេទគ្រូបង្រៀន, សៀវភៅសិក្សា, អាយុរៀនសូត្ររបស់កុមារ ។ល។ សម្រាប់ផ្នែកទីពីរវិញ នឹងបង្ហាញអំពីការអនុវត្តជាក់ស្ដែងនៃគោលនយោបាយអប់រំចំពោះកុមារថា តើមានលក្ខណៈបែបណា ដោយភ្ជាប់មកជាមួយនូវរបកគំហើញថ្មីៗមួយចំនួនដែលបានមកពីការសិក្សានេះ។

សូមចូលរួមបាឋកថាតាម Google Meet តាមរយៈការស្កេន QR កូដដែលមាននៅលើបណ្ណប្រកាស។

សូមចុចលើលីងខាងក្រោម ដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។

https://t.me/BuddhistInstitute

sorsokny[at]gmail.com

www.budinst.gov.kh

សារលិខិត​រំលែកមរណទុក្ខ ជូន​ចំពោះ​លោក​ជំទាវ លាង វូចឆេង ហ៊ុន ណេង

សារលិខិតរំលែកមរណទុក្ខរបស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រោមឱវាទទាំងអស់ នៃក្រសួងធម្មការ និងសាសនា ជូនលោកជំទាវ លាង វួចឆេង ហ៊ុនណេង និងក្រុមគ្រួសារនៃសព ចំពោះមរណភាព ឯកឧត្ដម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ដែលបានមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។មរណភាពកាលពីថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។

Flag Counter