ពុទ្ធសាសនបណ្ឌិត្យ

ពុទ្ធសាសនបណ្ឌិត្យបានរៀបចំប្រជុំប្រចាំខែកុម្ភៈ

កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ពុទ្ធសាសនបណ្ឌិត្យបានរៀបចំប្រជុំប្រចាំខែកុម្ភៈ ក្រោមអធិបតីភាពឯកឧត្ដម ញ៉ែម វ៉ាលី រដ្ឋលេខាធិការទទួលបន្ទុក និងឯកឧត្ដមអនុរដ្ឋលេខាធិការ តំណាងអង្គការរីស្សូ កូសី-កៃ, តំណាងអង្គការវិទ្យាស្ថានបើកទូលាយ, លោកប្រធាន និងលោក-លោកស្រីជាអនុប្រធានពុទ្ធសាសនបណ្ឌិត្យ។

Read more: ពុទ្ធសាសនបណ្ឌិត្យបានរៀបចំប្រជុំប្រចាំខែកុម្ភៈ

សារលិខិតគោរពជូនពរ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសពិធីបុណ្យខួបកំណើត ក្នុងជន្មាយុគម្រប់ ៨៤ ឈានចូល ៨៥ ឆ្នាំ

ឯកឧត្តម ឈិត សុខុន  រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងធម្មការ និងសាសនា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសពិធីបុណ្យខួបកំណើត របស់សម្តេចធម្មវិសុទ្ធវង្សា ក្នុងជន្មាយុគម្រប់ ៨៤ ឈានចូល ៨៥ ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។

ឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាតឱ្យឯកឧត្តម អាលី អាកពើរ ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ថ្មីចូលជួបសម្តែងការគួរសម

រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យឯកឧត្តម អាលី អាកពើរ ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ថ្មី នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទៅលើវិស័យសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក និងប្រធាននាយកដ្ឋាន នៅទីស្ដីការក្រសួង។ 

នៅក្នុងឱកាសនោះផងដែរ ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ជាពិសេសចាប់តាំងពីផ្តើមអាណត្តិការងារជាឯកអគ្គរាជទូត នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ របស់ឯកឧត្តម អាលី អាកពើរ ណាហ្សារី (Ali Akbar Nazari) នៅកម្ពុជាមួយរយៈពេលកន្លងមកនេះសង្កេតឃើញនូវវឌ្ឍនភាពដ៏ល្អនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្តីសង្ឃឹមថាការទំនាក់ទំនងដ៏ល្អនេះ ជាពិសេសនៅក្នុងអាណត្តិការងាររបស់ឯកឧត្តម អាលី អាកពើរ ណាហ្សារី (Ali Akbar Nazari) នឹងនៅតែបន្តរីកចម្រើនទៅមុខបន្ថែមទៀត។

Read more: ឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាតឱ្យឯកឧត្តម អាលី អាកពើរ ណាហ្សារី (Ali Akbar Nazari)...

សំបូរព្រៃគុក និង កិច្ចអភិរក្ស

សេចក្តីជូនដំណឹង

សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ក្រោមប្រធានបទ «សំបូរព្រៃគុក និង កិច្ចអភិរក្ស» ដោយលោក  ច័ន្ទ វិត្ថារ៉ុង ប្រធាននាយកដ្ឋានបុរាណវិទ្យានិងអភិរក្ស នៃអាជ្ញាធរជាតិសំបូរព្រៃគុក នាថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

សង្ខេប៖

បាឋកថានេះ នឹងរំលេចអំពីវឌ្ឍនភាពនិងទស្សនវិស័យ ក្នុងកិច្ចអភិរក្សនាពេលបច្ចុប្បន្ន និងទៅអនាគតនៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដែលអនុវត្តដោយអាជ្ញាធរជាតិសំបូរព្រៃគុក។ «សំបូរព្រៃគុក» ជាអតីតរាជធានី «ឦសានបុរៈ» នៃអាណាចក្រចេនឡា (ពីចុងសតវត្សរ៍ទី៦ ដល់ដើមសតវត្សរទី៩) មុននឹងការលូតលាស់នៃចក្រភពអង្គរ។ បច្ចុប្បន្ន «សំបូរព្រៃគុក» គឺជារមណីយដ្ឋានបុរាណវិទ្យាប្រកបដោយសំណល់បុរាណ (ដូចជា ប្រាសាទ ទួលប្រាសាទ ស្រះ ប្រព័ន្ធគមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ និងទួលមនុស្សរស់នៅ ។ល។) ដែលត្រូវការពារដោយព្រះក្រឹត្យឆ្នាំ២០០៣ និង២០១៤ ហើយបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ។

សូមចូលរួមបាឋកថាតាម Google Meet តាមរយៈការស្កេន QR កូដដែលមាននៅលើបណ្ណប្រកាសនោះ ព្រមទាំងមានផ្សាយផ្ទាល់លើផេកហ្វេសប៊ុកពុទ្ធសាសនបណ្ឌិត្យ។ សូមអរព្រះគុណ និងអរគុណ

សូមចុចលើលីងខាងក្រោម ដើម្បីទទួលបានព័ត៌មាន

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/