ពុទ្ធសាសនបណ្ឌិត្យ

​បុណ្យ​ផ្កា​រស្មី​សាមគ្គី​ទ្រទ្រង់​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុរាជ​

ឯកឧត្តម មិន ឃិន និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីបុណ្យ

    កាលពីចុងសប្តាហ៍កន្លងទៅ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះពោធិវង្ស អំ លឹម ហេង សម្តេចព្រះវនរ័ត ណយ ច្រឹក និងមន្ត្រីសង្ឃគ្រប់ឋានានុក្រម រួមជាមួយ ឯកឧត្តម មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយបានមូលមតិគ្នាជាឯកច្ឆ័ន្ធប្រារព្វពិធីបុណ្យផ្ការស្មីសាមគ្គីដើម្បីប្រមូលថវិកាទ្រទ្រង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។

អានបន្ត​៖​បុណ្យ​ផ្កា​រស្មី​សាមគ្គី​ទ្រទ្រង់​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុរាជ​

ដឹង​គុណ​ចំពោះ​នរណា​ម្នាក់​ដែល​ធ្វើ​សេចក្ដី​ល្អ​មក​លើខ្លួនជាប្រភពឬសគល់ពិតនៃអំពើល្អ

លោក មិន ឃិន និងលោកស្រីជាភរិយាអធិបតីក្នុងពិធី

ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៥
ភ្នំពេញៈ កតញ្ញូមាតាបិតាជាករណីកិច្ចពីធម្មជាតិនិងជាគុណធម៌ដែលត្រូវបំពេញជាការចាំបាច់ត្រូវផ្តើមចេញពីខ្លួន យើងដើម្បីឈានទៅដល់ការបំពេញនូវកតញ្ញូតានិងកតវេទីដែលជាមូលដ្ឋានគ្រឹះនៃធម៌មនុស្សដែលជម្រុញឲ្យសង្គមទាំងមូលមានភាពសុខដុមរមនាលើកតម្កើងនៃស្មារតីវប្បធម៌គុណធម៌អរិយធម៌ឲ្យកាន់តែខ្ពស់ឧត្តុងឧត្តម។ មានប្រសាសន៍យ៉ាងដូច្នេះខណពេល លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញចូលរួមក្នុងពិធីជម្រុញការផ្សព្វផ្សាយគម្ពីរកតញ្ញូ១០០និងការរំលឹកគុណខួបទី២០ឆ្នាំនៃការសម្រេចព្រះធម៌របស់ព្រះបរមអរិយ ធម្មរាជទឹកថ្លារបស់សមាគមអ៊ី គ័នតាវ ក្រុមហ្វាអ៊ី និងមានអ្នកចូលរួមជាង៣០០០នាក់ នាមជ្ឈមណ្ឌលសន្និបាត កោះពេជ្រ រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៥។

អានបន្ត​ ៖ ដឹង​គុណ​ចំពោះ​នរណា​ម្នាក់​ដែល​ធ្វើ​សេចក្ដី​ល្អ​មក​លើខ្លួនជាប្រភពឬសគល់ពិតនៃអំពើល្អ

​ស្ថានទូត​ឥណ្ឌា​គ្រោង​នឹង​រៀបចំ​សិក្ខាសាលា​ព្រះពុទ្ធសាសនា​អន្តរជាតិ​នៅ​កម្ពុជា​

លោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាចូលជួបជាមួយលោក មិន ឃិន

ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៥
ភ្នំពេញៈ ដោយមើលឃើញប្រជាពលរដ្ឋកម្ពុជាជាអ្នកកាន់ព្រះពុទ្ធសាសនានិងមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា “ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ” ព្រមទាំងសម្បូរបែបខាងវប្បធម៌ប្រពៃណីផងនោះ ស្ថានទូតឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជាគ្រោងនឹងរៀបចំសិក្ខាសាលាព្រះពុទ្ធសាសនាអន្តរជាតិ។ ការលើកឡើងបែបនេះ ខណៈពេល លោក ឌីនេស្ស ខេ ប៉ាតនេល (DINESH K. PATNAIL) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសុំការគាំទ្រពី លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥ នាទីស្តីការក្រសួង។

អានបន្ត​ ៖​ស្ថានទូត​ឥណ្ឌា​គ្រោង​នឹង​រៀបចំ​សិក្ខាសាលា​ព្រះពុទ្ធសាសនា​អន្តរជាតិ​នៅ​កម្ពុជា​

លោក មិន ឃិនៈ ​ការដឹងគុណចំពោះឳពុកម្តាយគឺជាកាតព្វកិច្ចយើងទាំងអស់គ្នា

លោកមិន ឃិន និងលោកស្រីជាភរិយា អធិបតីក្នុងពិធីបើកគម្រោងធម្មាចារិក

ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥
កំពង់ចាមៈ ការគោរពនិងការដឹងគុណមនុស្សចាស់ ព្រឹទ្ធាចារ្យ គឺជាសីលធម៌និងជាប្រពៃណីដ៏ល្អដែលមនុស្សជំនាន់ក្រោយត្រូវប្រតិបត្តិតាមដោយហេតុថាមនុស្សចាស់ បានចំណាយពេលដ៏មានតម្លៃក្នុងការថែរក្សាបីបាច់បុត្រាបុត្រីប្រកបដោយគន្លងធម៌ដើម្បីឲ្យកូនចៅជំនាន់ក្រោយៗទៀតមើលឃើញពីតម្លៃឥតគណនារបស់ឳពុកម្តាយ។ មានប្រសាសន៍លើកឡើងនៅចំពោះមុខសិស្សានុសិស្សប្រមាណជាង១៥០០នាក់ខណៈពេល លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីអប់រំគម្រោងធម្មាចារិក នាបរិវេណ វិទ្យាល័យហ៊ុន សែន ខ្ចៅ ស្ថិតនៅភូមិថ្លុកជ្រៅ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥។

អានបន្ត​ ៖លោក មិន ឃិនៈ ​ការដឹងគុណចំពោះឳពុកម្តាយគឺជាកាតព្វកិច្ចយើងទាំងអស់គ្នា

Flag Counter