ពុទ្ធសាសនបណ្ឌិត្យ

សាររំលែកទុក្ខ

ប្រតិភូក្រសួងធម្មការនិងសាសនា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា និងគ្រឿងឧបភោគបរិភោគផ្ដល់ជូនអគ្គបញ្ជាការដ្ឋានបញ្ជូនសារនៃកងយោធពលខេរៈភូមិន្ទ

ព្រឹកថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អមដំណើរដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគ ផ្ដល់ជូនអគ្គបញ្ជាការដ្ឋានបញ្ជូនសារនៃកងយោធពលខេរៈភូមិន្ទ។ ក្នុងនាមក្រសួងធម្មការនិងសាសនា ឯកឧត្តមរដ្ឋមន្ត្រី ព្រមថ្នាក់នាំក្រសួងគ្រប់លំដាប់ថ្នាក់ ទីប្រឹក្សា ជំនួយការ និងមន្រ្តីរាជការក្រោមក្រសួងបានផ្សាភ្ជាប់ជាមួយកម្លាំងប្រដាប់អាវុធបាននាំយកថវិកាសរុប៦លានរៀលនិងគ្រឿងឧបភោគបរិភោគរួមមាន៖អង្ករ២៣ប៉ាវ មីម៉ាម៉ា២០កេសធំ  នៅអគ្គបញ្ជាការដ្ឋានកងទ័ពបញ្ជូនសារ នៃកងយោធពលខេរភូមិន្ទ  ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។  នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្ដី បានមានប្រសាសន៍ថា÷ក្នុងស្ថានភាពបច្ចុប្បន្នដែលកំពុងរាតត្បាតដោយជម្ងឺកូវីត១៩កាចសាហាវបំផុតនិងអោយយើងទាំងអស់គ្នាចូលរួមទប់ស្កាត់ការរីរាដាលនៃជម្ងឺកូវីត១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល  ហើយអំណោយទាំងអស់នេះ បានមកពីការចូលរូមចំណែករបស់ថ្នាក់ដឹកនាំ មន្រ្ដីរាជការក្រសួងធម្មការនិងសានា  ដើម្បីចូលរួមឆ្លើយតបនូវគុណតម្លៃចំពោះវីរៈយុទ្ធជន នៃកយោធពលខេរភូមិន្ទ ពិសេសអគ្គបញ្ជាការដ្ឋានបញ្ជូនសារ ដែលបានប្តេជ្ញាការពារបានយ៉ាងហ្មឺងម៉ាត់នូវបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក រហូតទទួលបានសុខសន្ដិភាពពេញបរិបូរណ៍ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ហើយបើទោះបីអំណោយទាំងនេះ នៅមានកំរិតក៍ដោយ តែនេះជាទឹកចិត្តការគោរពស្រឡាញ់ ការបំពេញបន្ថែមគ្នាទៅវិញទៅមករវាង សមរភូមិមុខនិងសមរភូមិក្រោយ។

Read more: ប្រតិភូក្រសួងធម្មការនិងសាសនា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា...

កិច្ចប្រជុំ​ការងារ​ពុទ្ធ​សាសនបណ្ឌិត្យ

កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ពុទ្ធសាសនបណ្ឌិត្យបានរៀបចំកិច្ចប្រជុំការងារ តាមសេចក្ដីសម្រេចការបែងចែកការងាររបស់ថ្នាក់ដឹកនាំទទួលបន្ទុក ក្រោមអធិបតីភាពឯកឧត្ដម ញ៉ែម វ៉ាលី រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងមានការចូលរួមពី៖

១. ឯកឧត្ដម សន ប៊ុនហួរ អនុរដ្ឋលេខាធិការទទួលបន្ទុក

២. ឯកឧត្ដម ថោ គឿន អនុរដ្ឋលេខាធិការទទួលបន្ទុក

៣. ឯកឧត្ដម ហ៊ឹម វិបុលឬទ្ធិ អគ្គនាយកកិច្ចការសាសនា

៤. ឯកឧត្ដម សាន សម្ផស្ស អគ្គនាយករងកិច្ចការសាសនា

៥. ឯកឧត្ដម ស សុខនី ប្រធានពុទ្ធសាសនបណ្ឌិត្យ

៦. លោក លោកស្រី ជាអនុប្រធានពុទ្ធសាសនបណ្ឌិត្យ និងប្រធានការិយាល័យចំណុះពុទ្ធសាសនបណ្ឌិត្យទាំងអស់។

អង្គប្រជុំបានប្រព្រឹត្តទៅក្រោមរបៀបវារៈចំនួនបីគឺ៖

១. របាយការណ៍ប្រចាំខែមេសារបស់ពុទ្ធសាសនបណ្ឌិត្យ

២. អានសេចក្រីសម្រេចលេខ០៩/២០ សសរ.កធស ចុះថ្ងៃទី១៧ ខែមេសា ឆ្នា២០២០ ស្ដីពីការបែងចែកភារកិច្ចថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា

៣. ពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ

Read more: កិច្ចប្រជុំ​ការងារ​ពុទ្ធ​សាសនបណ្ឌិត្យ

Flag Counter