ពុទ្ធសាសនបណ្ឌិត្យ

ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានទទួលទេយ្យទានពីព្រះមង្គលរក្ខិត ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឬស្សីកែវ

នារសៀលថ្ងៃចន្ទ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានទទួលទេយ្យទានពីព្រះមង្គលរក្ខិត ខឹម សម្បត្តិ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះអនុគណខណ្ឌឬស្សីកែវ ព្រះចៅអធិការវត្តញាណរង្សី និងជាប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនានៅកម្ពុជា ជូនដល់ក្រសួងមាន៖ អង្ករចំនួន ០១តោន មីចំនួន ១០កេស ទឹកក្រូចចំនួន ០៥កេស ទឹកត្រីចំនួន ១០យួរ ទឹកស៊ីអ៊ីវចំនួន ១០យួរ ត្រីខកំប៉ុងចំនួន ១០យួរ ទឹកបរិសុទ្ធចំនួន ១០កេស ទឹកដោះគោចំនួន ២០កំប៉ុង ស្ករសចំនួន ៣០គីឡូក្រាម ក្រម៉ាចំនួន ១១០ ម៉ាសចំនួន ៥ដុំតូច អាល់កុលចំនួន ៣០លីត្រ តែចំនួន ២០០កញ្ចប់ ជែលចំនួន ២០០ដប និងបច្ច័យចំនួន ៤,០០០,០០០ រៀល សម្រាប់បម្រើក្នុងសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋទីទាល់ក្រដែលជួបវិបត្តិដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ នៅទីស្ដីការក្រសួងធម្មការ និងសាសនា។ នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា៖ កម្ពុជាបានបើកទូលាយនូវសិទ្ធិសេរីភាពខាងជំនឿសាសនា ជូនដល់ប្រជាពលរដ្ឋកម្ពុជា ទាំងអស់ដូចដែលមានចែងក្នុងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់តម្លៃយ៉ាងខ្ពស់ដល់វិស័យសាសនា ដោយបានដាក់បញ្ចូលវិស័យនេះទៅក្នុងបាវចនារបស់ជាតិគឺ «ជាតិ សាសនា ព្រះមហាក្សត្រ»ក្នុងឆន្ទះជំរុញដល់ការរីក ចម្រើនទន្ទឹមគ្នា និងការអភិវឌ្ឍរួមគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក។ ដូចដែលយើង ទាំងអស់គ្នាបានដឹងហើយថា វិស័យសាសនាបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍ និងការរក្សានូវសុខសន្តិភាព សម្រាប់សង្គមជាតិទាំងមូល។ ក្នុងនាមក្រសួងធម្មការ និង សាសនា និងក្នុងនាមឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់សូមថ្លែងអំណរព្រះគុណនិងកោតសរសើរចំពោះព្រះមង្គលរក្ខិតខឹម សម្បត្តិ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះអនុគណខណ្ឌឬស្សីកែវ ព្រះចៅអធិការវត្តញាណរង្សី និងជាប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនានៅកម្ពុជា ដែលតែងតែបានបរិច្ចាគទេយ្យទានសម្រាប់បម្រើក្នុងសកម្មភាពមនុស្សធម៌នានា និងក្រសួងធម្មការ និងសាសនាគ្រប់កាលៈទេសៈ។ ជាការឆ្លើយតប ព្រះមង្គលរក្ខិត ខឹម សម្បត្តិ បានមានព្រះសង្ឃដីកាគាំទ្រ និងមានទឹកព្រះទ័យរីករាយជានិច្ច ក្នុងការចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់ក្រសួងធម្មការ និងសាសនា។

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានទទួលទេយ្យទានពីព្រះមង្គលរក្ខិត ខឹម សម្បត្តិ...

ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អនុញ្ញាតឱ្យលោកជំទាវ លីវកា រតរីហ្គីស្ត បារីអូស្ត (LIURKA RODRIGUEZ BARRIOS) ឯកអគ្គរដ្ឋទូតវិសាមញ្ញ ចូលជួបម្តែងការគួរសម

នៅព្រឹកថ្ងៃចន្ទ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អនុញ្ញាតឱ្យលោកជំទាវ លីវកា រតរីហ្គីស្ត បារីអូស្ត (LIURKA RODRIGUEZ BARRIOS) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងធម្មការ និងសាសនា។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា សាធារណរដ្ឋគុយបា ជាពិសេសចាប់តាំងពីផ្តើមអាណត្តិការងារជាឯកអគ្គរដ្ឋទូត វិសាមញ្ញរបស់លោកជំទាវ លីវកា រតរីហ្គីស្ត បារីអូស្ត (LIURKA RODRIGUEZ BARRIOS) នៅកម្ពុជាមួយរយៈពេលកន្លងមកនេះ ដែលនាំឱ្យសង្កេតឃើញនូវវឌ្ឍនភាពដ៏ល្អនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្តីសង្ឃឹមថាការទំនាក់ទំនងដ៏ល្អនេះ ជាពិសេសនៅក្នុងអាណត្តិការងាររបស់លោកជំទាវ លីវកា រតរីហ្គីស្ត បារីអូស្ត (LIURKA RODRIGUEZ BARRIOS) នឹងនៅតែបន្តរីកចម្រើនទៅមុខបន្ថែមទៀត។ ជាការឆ្លើយតបចំពោះប្រសាសន៍ស្វាគមន៍របស់ឯកឧត្តមរដ្ឋមន្រ្តី លោកជំទាវ លីវកា រតរីហ្គីស្ត បារីអូស្ត (LIURKA RODRIGUEZ BARRIOS)ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ឯកភាពចំពោះការវាយតម្លៃរបស់ឯកឧត្តមរដ្ឋមន្រ្តីទៅលើការទំនាក់ទំនងជារួមរវាងប្រទេសទាំងពីរកម្ពុជា និងសាធារណរដ្ឋគុយបា ។

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អនុញ្ញាតឱ្យលោកជំទាវ លីវកា រតរីហ្គីស្ត...

ពិធីបិទវគ្គបណ្តុះបណ្តាលក្រុមបណ្តាញសង្គមក្រសួងធម្មការ និងសាសនា

នារសៀលថ្ងៃពហស្បត្តិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២០នេះដដែល ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលក្រុមបណ្តាញសង្គមក្រសួងធម្មការ និងសាសនា ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក និងគ្រូឧទ្ទេស នៅទីស្ដីការក្រសួងធម្មការ និងសាសនា។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចទាំងអស់តែងតែគិតគូរ និងយកចិត្តទុកដាក់ជានិច្ច លើវិស័យព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា ។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមក្រសួងធម្មការ និងសាសនា និងក្នុងនាមឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ហើយនេះ ជាលើកទីមួយដែលក្រសួងបានបើកវគ្គបណ្តុះបណ្តាលក្រុមបណ្តាញសង្គមទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទៅនឹងព័ត៌មាន ដែលកើតមានឡើងតាមប្រព័ន្ធសង្គមផ្សេងៗ ។ ឯកឧត្ដមរដ្ឋមន្រ្តី បានមានប្រសាសន៍ផ្តាំផ្ញើរដល់សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលក្រុមបណ្តាញសង្គមក្រសួងធម្មការ និងសាសនា សូមកុំជឿលើការបំផ្លើស បំភ្លៃ បំភាន់ នូវការផ្សព្វផ្សាយព័ត៌មានមិនពិត និងជួយ Like ,Share ,Comment ការពារ៖ ផេកគណបក្សប្រជាជនកម្ពុជា-Cambodian People’s Party និងផេក យុវជន ៧មករា ក៏ដូចជាផេកក្រសួងធម្មការ និងសាសនា ផងដែរ។ ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរ និងយកចិត្តទុកដាក់ណាស់ លើវិស័យសាសនា និងព័ត៌មានវិទ្យា (IT) នៅកម្ពុជា និយាយដោយឡែកក្រសួងធម្មការ និងសាសនាបានបណ្តុះបណ្តាលក្រុមបណ្តាញសង្គមទៅលើប្រធានបទចំនួនប្រាំមួយដូចខាងក្រោម៖

១- ស្តីពីយុទ្ធសាស្ត្រឆ្លើយតបអ្នកព័ត៌មាន

២- ស្តីពីការវាយបកតាមបណ្តាញសង្គម IT 

៣- ស្តីពីយុទ្ធសាស្ត្រឆ្លើយតប និងបកស្រាយគ្រឹស្តសាសនា

៤- ស្តីពីការឆ្លើយតប និងបកស្រាយឥស្លាមសាសនា

៥- វិធីប្រើប្រាស់ និងការពារបណ្តាញសង្គម 

៦- ស្តីពីការផ្លាស់ប្តូរបទពិសោន៍ ក្នុងការប្រើប្រាស់បណ្តាញសង្គម

ជាមួយគ្នានេះដែរ ក្នុងនាមក្រសួងធម្មការ និងសាសនា និងក្នុងនាមឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ ក្រុមការងារទាំងអស់ ដែលបានមកចូលរួមក្នុងពិធីនាពេលនេះ និងសូមកោតសរសើរដល់បងប្អូនសិក្ខាកាមដែលយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់គ្រូឧទ្ទេសរហូតដល់ចប់។

Read more: ពិធីបិទវគ្គបណ្តុះបណ្តាលក្រុមបណ្តាញសង្គមក្រសួងធម្មការ និងសាសនា

ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្រៀនបឋមសិក្សាចំនួន៦០រូប ក្នុងឆ្នាំសិក្សា២០២០-២០២១

នារសៀលថ្ងៃពហស្បត្តិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាពរួមជាមួយសម្តេចមហាសុមេធាធីបតីកិត្តិឧទ្ទេសបណ្ឌិត សម្ដេចព្រះសង្ឃនាយក និងជាព្រះអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះអគ្គាធិការរង ពុទ្ធិកសិក្សាក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្រៀនបឋមសិក្សាចំនួន៦០រូប ក្នុងឆ្នាំសិក្សា២០២០-២០២១ ដែលមានការនិមន្ត អញ្ជើញចូលរួមពី សម្តេចព្រះអគ្គាធិការរង ព្រះរាជាគណៈ ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ព្រះសាកលវិទ្យាធិការរ ប្រធានផ្នែក នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។ បន្ទាប់ពីចំណាប់អារម្មណ៍របស់តំណាងសិក្ខាកាម និងរបាយការណ៍បូកសរុបលទ្ធផលនៃវគ្គបណ្ដុះបណ្ដាលគ្រូបង្រៀនពុទ្ធិកបឋមសិក្សាសម្រាប់ឆ្នាំសិក្សា ២០២០- ២០២១ របស់ព្រះសិរីវសុទ្ធិ សុខ សុភាព ព្រះប្រធានផ្នែកពុទ្ធិកបឋមសិក្សា និងធម្មវិន័យរួចមក ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរដោយស្មោះ ចំពោះសម្ដេចគ្រប់ព្រះអង្គ ដែលជាថ្នាក់ដឹកនាំអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដែលបានខិតខំប្រឹងប្រែងពុះពាររៀបចំដំណើរការវគ្គបណ្ដុះបណ្ដាលនេះឡើង ប្រកបដោយភាពរលូន និងជោគជ័យបើទោះជាស្ថិតក្នុងស្ថានភាពវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរព្រះគុណនិងអរព្រះគុណដល់សម្ដេចព្រះអគ្គាធិការ សម្ដេចព្រះអគ្គាធិការរង នៃអគ្គាធិការរដ្ឋានពុទ្ធិកសិក្សាជាតិដែលតែងតែបានខិតខំប្រឹងប្រែងនិងយក ចិត្តទុកដាក់បង្កើតឱ្យមានវគ្គបណ្ដុះបណ្ដាលនេះឡើង ក្នុងគោលបំណងពង្រឹង និងពង្រីកប្រសិទ្ធភាពនៃការអប់រំផ្នែកពុទ្ធិកសិក្សា សំដៅរួមចមណែកកសាងធនធានមនុស្ស និងលើកស្ទួយកិត្យានុភាពវិស័យពុទ្ធសាសនានៅកម្ពុជាឱ្យកាន់តែភាពល្បាញល្បីបន្ថែមទៀត។យោងតាមការសង្កេត និងវាយតម្លៃរបស់គណៈកម្មការរៀបចំវគ្គបណ្ដុះបណ្ដាលនេះបានបង្ហាញឱ្យឃើញថា សិក្ឋាកាមមានការចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា ការសួសំណួរ និងការយកចិត្តទុកដាក់ ក្នុងការក្រេបជញ្ជក់យកចំណេះដឹងជំនាញនិងវិធីសាស្រ្តថ្មីៗ ដែលគ្រូឧទ្ទេសបានធ្វើបទបង្ហាញ។ ឯកឧត្ដមរដ្ឋមន្រ្តី បានមានប្រសាសន៍ផ្តាំផ្ញើរប្រគេន និងជូនដល់សម្ដេចព្រះគណៈគ្រប់គ្រងនៃអគ្គាធិការដ្ឋាននៃពុទ្ធិកសិក្សាជាតិ សូមបន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលដល់គណៈគ្រប់គ្រងសាលា ក៏ដូចជាគ្រូបង្រៀនគ្រប់កម្រិតបន្ថែមទៀត ក្នុងបព្វហេតុពង្រឹង និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងការអប់រំរបស់វិស័យពុទ្ធិកសិក្សាគ្រប់កម្រិត ដើម្បីជាប្រយោជន៍ដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើនស្របតាមការវិវត្តន៍នៃសម័យកាលបន្ថែមមួយកម្រិតទៀត។ ជាមួយគ្នានោះដែរ ឯកឧត្ដមរដ្ឋមន្រ្តី បានមានប្រសាន៍លើកឡើងបន្តទៀតថា រាជរដ្ឋាភិបាលដែលមានសមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត បានខិតខំគិតគូរ និងយកចិត្តទុកដាក់ ជានិច្ចលើវិស័យសាសនា ជាពិសេសវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ក៏ដូចជាវិស័យពុទ្ធិកសិក្សា តាមរយៈការឧបត្ថម្ភគាំទ្រទាំងបញ្ញា ស្មារតី និងសម្ភារៈ ព្រមទាំងផ្ដល់នូវអនុសាសន៍ល្អៗសម្រាប់ជាទិសដៅអនុវត្តន៍បន្ត ជាក់ស្ដែងតាមអនុក្រឹត្យលេខ ១៦២ អនក្រ.បក សម្ដេចតេជោនាយករដ្ឋមន្រ្តី បានសម្រេចផ្ដល់បច្ច័យនិច្ចភត្តប្រគេនដល់ព្រះមន្រ្តីសង្ឃ និងគ្រូបង្រៀនជាព្រះសង្ឃគ្រប់កម្រិតសិក្សាផងដែរ។

Read more: ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្រៀនបឋមសិក្សាចំនួន៦០រូប ក្នុងឆ្នាំសិក្សា២០២០-២០២១

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/