ពុទ្ធសាសនបណ្ឌិត្យ

ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយការបង្ការការពារទប់ស្កាត់ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋសាសនិកឥស្លាមក្រីក្រចំនួន១៧០ គ្រួសារស្ថិតនៅភូមិស្ទឹងកំបុត ឃុំអង្គរបូ

ខេត្តតាកែវ: ព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយការបង្ការការពារទប់ស្កាត់ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋសាសនិកឥស្លាមក្រីក្រចំនួន១៧០ គ្រួសារស្ថិតនៅភូមិស្ទឹងកំបុត ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្តេចតែងតែគិតគូរ និងយកចិត្តទុកដាក់ជានិច្ចលើវិស័យសាសនានៅព្រះរាជាណាចក្រកម្ពុជាក៏ដូចជាសាសនា ឥស្លាមផងដែរ ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំឥស្លាមគ្រប់លំដាប់ថ្នាក់ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ជាពិសេស ឯកឧត្តមវេជ្ជ. សុះ មុះស៊ិន ដែលខិតខំស្វែងរកជំនួយមនុស្សធម៌ ចែករំលែកជូនបងប្អូនប្រជាពលរដ្ឋខ្វះខាត ដូចពេលនេះ បានយ៉ាងល្អប្រសើរ និងអធិកអធមគួរជាទីមោទនៈ និងក្នុងរយៈពេលកន្លងមកនេះ ស្ថាប័នគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ថ្នាក់ដឹកនាំឥស្លាម អង្គការ សមាគមឥស្លាមក្នុងប្រទេសនិងក្រៅប្រទេស មានសកម្មភាពដូចភ្លៀងរលឹម នៅក្នុងសហគមន៍ឥស្លាមរបស់ខ្លួនជាអាទិ៍មាន ៖ ការកសាងវិហារ សាលារៀនឥស្លាម អណ្ដូងតូចធំ បង្គន់អនាម័យ ការបើកវគ្គសិក្ខាសាលា ការចុះអប់រំ ណែនាំ ផ្សព្វផ្សាយ ស្ដីពីអំពើល្អរបស់សាសនាឥស្លាម, ការកសាងអំពើល្អ ហាមឃាត់អំពើអាក្រក់ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍសហគមន៍បងប្អូននិងសង្គមជាតិ ស្ដីពីការងារគ្រប់គ្រងរបស់ថ្នាក់ដឹកនាំឥស្លាម ចំពោះសហគមន៍របស់ខ្លួន។ ឯកឧត្ដមរដ្ឋមន្រ្តី បានផ្តាំផ្ញើរឱ្យអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវជួយប្រជាពលរដ្ឋជម្នះពុះពារបញ្ហាប្រឈមជាចម្បងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងអនាម័យ ដើម្បីបង្ការកុំឱ្យឆ្លងជំងឺកូវីដ-១៩ ។ ជាមួយគ្នានោះដែរ ឯកឧត្ដមរដ្ឋមន្រ្តី បានមានប្រសាន៍លើកឡើងថា រាជរដ្ឋាភិបាលដែលមាន សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត បាននឹងខិតខំយ៉ាងសកម្ម ប៓ផុតក្នុងការរក្សាសុខសន្តិភាព ស្ថេរភាព សុវត្ថិភាព ការពង្រឹង និងពង្រីកខឿនសេដ្ឋកិច្ចជាតិ និងការធ្វើឲ្យមានវឌ្ឍនភាពវប្បធម៌ ប្រពៃណី ក៏ដូចជាការបង្កនូវបរិយាកាសយោគយល់ ចុះសម្រុងគ្នា និងភាពសុខដុមរមនា រវាងសាសនិកនៃសាសនាទាំងឡាយនៅកម្ពុជា ដើម្បីឈានទៅកាន់ការអភិវឌ្ឍសង្គមជាតិ។ រាជរដ្ឋាភិបាលតែងតែស្វាគមន៍ជានិច្ចនូវរាល់សកម្មភាពគ្រប់សាសនានៅកម្ពុជា ដែលមានលក្ខណៈជាការអភិវឌ្ឍសង្គមជាតិ ដោយគោរពច្បាប់ប្រទេសជាតិ។

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា...

ពិធី សូត្រមន្តបង្សុកូលឧទ្ទិសកុសល ជូន សព លោក ស្រី បណ្ឌិត ពៅ សាវរស

ព្រឹកថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំពុទ្ធសាសនបណ្ឌិត្យ មានរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនសពលោកស្រីបណ្ឌិត ពៅ សាវរស ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។

Read more: ពិធី សូត្រមន្តបង្សុកូលឧទ្ទិសកុសល ជូន សព លោក ស្រី បណ្ឌិត ពៅ សាវរស

ឯកឧត្តម លន់ មុនីរតនា រដ្ឋលេខាធិការតីក្រសួងធម្មការ និងសាសនា អញ្ជើញចូលរួមគោរពវិញ្ញណក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ ចក់ ឡេង

ព្រឹកថ្ងៃអាទិត្យ ៨កើត ខែអាសាឍ ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២០ ឯកឧត្តម លន់ មុនីរតនា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចូលរួមគោរពវិញ្ញណក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ ចក់ ឡេង ដែលបានទទួលមរណភាព កាលពីយប់រំលងអាធ្រាត្រថ្ងៃទី ២៦ខែមិថុនា ឆ្នាំ២០២០ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយជរាពាធ នៅសង្កាត់ចតុមុខ រាជធានីភ្នំពេញ ។ នៅក្នុងឱកាសដ៏ក្តុកក្តួលនោះ ឯកឧត្តមក៏បានចូលរួមរំលែកទុក្ខជាមួយលោកជំទាវ ខៀវ ហុង ចំពោះការបាត់បង់ នូវឧត្តមស្វាមីជាទីស្រឡាញ់នាពេលនេះ និងបានឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ចក់ ឡេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ពិធីបុណ្យសព បានរៀបចំធ្វើឡើងតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានលេខ ៤៦ ផ្លូវលេខ ២៤០ ក្រុមទី២៨ ភូមិទី៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ពិធីសំណេះសំណាលសួរសុខទុក្ខមន្រ្តីរាជការបម្រើការងារនៅមន្ទីរធម្មការនិងសាសនាខេត្តក្រចេះ

រសៀលថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី ឈិត សុខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលសួរសុខទុក្ខមន្រ្តីរាជការបម្រើការងារនៅមន្ទីរធម្មការនិងសាសនាខេត្តក្រចេះ ដែលមានសមាសភាពការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមអគ្គនាយក នាយកខុទ្ទកាល័យ ប្រធាននាយកដ្ឋាន និងមន្ត្រីរាជការក្រោមឱវាទ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីសូមពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខការនឹករលឹក និងជូនពរពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី  ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈ អធិបតីកិត្តិយសក្រុមប្រឹក្សា ជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្រ្តីរាជការបម្រើការងារនៅមន្ទីរធម្មការ និងសាសនាខេត្តក្រចេះ សូមបានជួបប្រទះ តែនឹងសេចក្តីសុខ សេចក្តីចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី សូមសម្តែង នូវការកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃរដ្ឋបាលខេត្តស្ទឹងត្រែង ជាពិសេសឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ដែលបានសហការយ៉ាងល្អជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃមន្ទីរធម្មការ និងសាសនាខេត្តក្រចេះ បានយ៉ាងល្អប្រសើរ និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមន្ទីរធម្មការនិងសាសនាខេត្តក្រចេះ ដែលមានឆន្ទៈស្រួចស្រាល់ និងការប្តេជ្ញាចិត្តមោះមុតយកអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតីក្នុងការបំពេញតួនាទី ភារកិច្ច និងកាតព្វកិច្ច ដើម្បីបម្រើដល់វិស័យការងារធម្មការ និងសាសនា នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ព្រមជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ក្រើនរំឮកអំពីបញ្ហា ជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលទូទាំងពិភពលោក ហើយមកទល់ពេលនេះនៅពុំទាន់មានការធូរស្បើយនៅឡើយ ហើយក៏សូមធ្វើការកោតសរសើរ និងថ្លែងអំណរគុណ ដល់អាជ្ញាធរខេត្តក្រចេះ ក្រោមការដឹកនាំរបស់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត ដែលបានសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្តចុះធ្វើការអប់រំណែនាំនិងអនុវត្តវិធានការនានាតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នេះស្របពេលដែលកម្ពុជាមកដល់នឹងថ្ងៃនេះអ្នកឆ្លងមានចំនួន ១៣០នាក់ ក្នុងនោះមានអ្នកសរុបចំនួន១២៨នាក់ ត្រូវ បានព្យាបាលជាសះស្បើយ និងពុំមានអ្នកស្លាប់នោះទេ។

Read more: ពិធីសំណេះសំណាលសួរសុខទុក្ខមន្រ្តីរាជការបម្រើការងារនៅមន្ទីរធម្មការនិងសាសនាខេត្តក្រចេះ

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/