ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥
ស្វាយរៀងៈ ដើម្បីរក្សារនូវតម្លៃនេះឲ្យបានស្ថិតស្ថេរជានិច្ចនិរន្ត អាចារ្យ អាចារិនីគ្រប់រូបគួរប្រឹងប្រែងសិក្សាស្រាវ ជ្រាវបន្ថែមនូវចំណុចដែលខ្លួនខ្វះខាត និងជួយបង្ហាត់បង្រៀនដល់មនុស្សជំនាន់ក្រោយឲ្យស្គាល់ពីរបៀបរបបនៃទំនៀមទម្លាប់របស់បុព្វបុរសរបស់យើង។ នេះជាប្រសាសន៍លើកឡើងរបស់លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ក្នុងពិធីប្រកាសទទួលស្គាល់សាខា អនុសាខា សមាគមអាចា្យខែ្មរប្រចាំខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នាសាលប្រជុំឆ្នេរទន្លេ។ ក្នុងពិធីប្រកាសទទួលស្គាល់សាខាអនុសាខាសមាគមអាចារ្យខ្មែរខេត្តស្វាយរៀងក៏មានការចូលរួមពីលោក ស៊ុម សុជាតិ អភិបាលរងខេត្តស្វាយរៀងព្រមទាំងអាចារ្យចំនួន៤០៤អង្គ-នាក់។
អានបន្ត ៖សង្គមកម្ពុជា អាចារ្យ អាចារិនីត្រូវបានផ្តល់តម្លៃយ៉ាងខ្លាំងនៅក្នុងសហគមន៍ពុទ្ធបរិស័ទ
ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥
ភ្នំពេញៈ ការអប់រំល្អគឺជាកូនសោដោះស្រាយបញ្ហាសង្គមនិងសេដ្ឋកិច្ចជាតិ។ ជារួមក្នុងយុគសម័យសេដ្ឋកិច្ច ពុទ្ធិ និងបច្ចេកវិទ្យាព័ត៌មាននេះមានឧត្តមភាពប្រកួតប្រជែងរបស់ប្រជាជាតិមួយនិងអាស្រ័យសំខាន់លើកត្តាធនធាន មនុស្សដែលមានចំណេះដឹង ចំណេះធ្វើទូលំទូលាយ មានភាពឆ្នៃប្រឌិតនិងមានជំនាញច្បាស់លាស់។ នេះជា ប្រសាសន៍លើកឡើងរបស់ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដែលបានថ្លែងបញ្ជាក់ក្នុងពិធីបិទបវេសនកាលនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០១៤-២០១៥ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ និងមានព្រះវត្តមានចូលរួមពីសំណាក់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិតិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ និងជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។
អានបន្ត ៖លោក មិន ឃិនៈការអប់រំល្អគឺជាកូនសោដោះស្រាយបញ្ហាសង្គមនិងសេដ្ឋកិច្ចជាតិ
ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥
កំពង់ចាមៈ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកងមាស បានប្រារព្ធពិធីផ្សព្វផ្សាយនូវខ្លឹមសារមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥។ ពិធីនេះ អញ្ជើញចូលរួមពីសំណាក់ លោក មិន ឃិន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកងមាស និងលោកស្រីជាភរិយា ព្រមទាំងមានការចូលរួមពី លោក យូ ស៊ុនឡុង អនុប្រធានក្រុមការងារចុះជួយស្រុកកងមាស និងមានការចូលរួមពីប្រធានគណបក្សប្រជាជនកម្ពុជាទាំង១១ឃុំក្នុងស្រុកកងមាសចំនួន១៨០នាក់។
អានបន្ត ៖ ផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញដល់សមាជិកគណបក្សប្រជាជនកម្ពុជាស្រុកកងមាស
ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥
កំពង់ចាមៈ ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាអមដំណើរដោយ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានយាងអញ្ជើញប្រកាសតែងតាំងព្រះមុនីសីលសោភ័ណ ពេជ្រ សុភាព ស្ថិតក្នុងបរិវេណវត្តកងត្រង់ណឹង ឃុំកងតាណឺង ស្រុកកងមាស ខេត្តកំពង់ចាម ក្នុងគោលបំណងពង្រឹងការប្រតិបត្តិធម៌វិន័យនិងការរៀនសូត្រធម៌អាថ៌ ការសិក្សាអំពីការអប់រំផ្លូវចិត្តនៅតាមវត្តអារាមសំដៅលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។
អានបន្ត ៖សម្តេច នន្ទ ង៉ែត អមដំណើរដោយ ឯកឧត្តម មិន ឃិន យាង...