រសៀលថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពីកិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ«សាសនិករួមគ្នា បង្កើនការអភិវឌ្ឍជាតិ កិច្ចគាំពារសុខសន្តិភាព និងសេរីភាពខាងជំនឿសាសនានៅកម្ពុជា»ដែលមានការនិមន្ត អញ្ជើញចូលរួមពី សម្តេចព្រះរាជតំណាងសម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយ ព្រះរាជតំណាងសម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ ឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក និងលោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរធម្មការ និងសាសនារាជធានី ខេត្ត អ្នកឧកញ៉ាចាងហ្វាង លោកអភិបាល មេដឹកនាំគ្រប់និកាយសាសនា ប្រមាណជាង៤៥០អង្គ/នាក់ នៅទីស្តីការក្រសួង។
តាមរយៈសិក្ខាសាលារយៈពេលពេញមួយថ្ងៃនេះ ឯកឧត្តមរដ្ឋមន្រ្តី សូមធ្វើការវាយតម្លៃនូវសមិទ្ធផល និងលទ្ធផល នៃកិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ដែលបានប្រារព្ធធ្វើកន្លងមក ក៏ដូចជាក្នុងថ្ងៃនេះ និងការប្ដេជ្ញាចិត្តរបស់អង្គសិក្ខាសាលា ដែលបានរំលេចនូវកិច្ចខិតខំប្រឹងប្រែង ដោយគ្មានខ្លាចនឿយហត់ ក្នុងការចូលរួមពង្រឹង និងថែរក្សាកិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅព្រះរាជាណាចក្រកម្ពុជា ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី សូមផ្តល់នូវអនុសាសន៍ចំពោះអង្គសិក្ខាសាលាទាំងមូល មួយចំនួន ដូចខាងក្រោម ៖
១-សូមថ្នាក់ដឹកនាំ និងបរិស័ទគ្រប់សាសនាទាំងអស់ បន្តគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សានូវសុខសន្តិភាព និងការរីកចម្រើនបន្តទៅទៀត ជាពិសេសរក្សាបាននូវសុខដុមនីយកម្មគ្រប់សាសនាទាំងអស់ ដែលប្រតិបត្តិគោលលទ្ធិសាសនានៅព្រះរាជាណាចក្រកម្ពុជា និងប្តេជា្ញគាំទ្រ ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។ និងសូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីបន្តការអភិវឌ្ឍជាតិមាតុភូមិរបស់យើងឱ្យកាន់ តែរីកចម្រើន។
២-សូមសាសនិកទាំងអស់ បន្តរួមគ្នាគាំពារសន្តិភាពដែលកំពុងតែមាន ព្រោះជាគុណតម្លៃនៃការរស់នៅរបស់មនុស្សជាតិគ្រប់ៗរូប។
៣-សូមចូលរួមអភិវឌ្ឍជាតិ សំដៅលើកកម្ពស់សុខភាព គុណភាពជីវិត និងសុខុមាលភាពសង្គម ក៏ដូចជាការកំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមឱ្យកាន់តែល្អប្រសើរឡើង សំដៅបន្តភាពសុខសាន្ត និងភាពសុខដុម រមនារបស់ប្រជាពលរដ្ឋ និងសាសនិកគ្រប់និកាយសាសនា។
៤-សូមថ្នាក់ដឹកនាំគ្រប់និកាយសាសនា យកសេចក្ដីប្រកាសរួមនេះ ទៅផ្សព្វផ្សាយដល់សាសនិករបស់ខ្លួន ដើម្បីរួមសហការគ្នា សាមគ្គីគ្នា ឯកភាពផ្ទៃក្នុង ខិតខំប្រណិប័តធម៌ វិន័យសាសនា ព្រមទាំងច្បាប់រដ្ឋ ឱ្យបានទូលំទូលាយគ្រប់សហគមន៍ ។
ព្រឹកថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពីកិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ«សាសនិករួមគ្នា បង្កើនការអភិវឌ្ឍជាតិ កិច្ចគាំពារសុខសន្តិភាព និងសេរីភាពខាងជំនឿសាសនានៅកម្ពុជា» ដែលមានការយាង និមន្ត អញ្ជើញពីសម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយ សម្តេចព្រះរាជតំណាងសម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរ ឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក និងលោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរធម្មការ និងសាសនារាជធានី ខេត្ត អ្នកឧកញ៉ាចាងហ្វាង លោកអភិបាល មេដឹកនាំគ្រប់និកាយសាសនា ប្រមាណជាង៤៥០អង្គ/នាក់ នៅទីស្តីការក្រសួង។
ក្នុងនាមក្រសួងធម្មការនិងសាសនា និងក្នុងនាមឯកឧត្តមរដ្ឋមន្រ្តី សូមកោតសរសើរចំពោះការរៀបចំអង្គសិក្ខាសាលានេះឡើង ដើម្បីរួមចំណែកលើកកម្ពស់សុខដុមនីយកម្មសាសនានៅកម្ពុជា ក៏ដូចជា ការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះការគោរពសេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា ដែលធ្វើឱ្យលេចចេញនូវសកម្មភាពល្អៗផ្នែកស្មារតី រួមចំណែកដល់ការអភិវឌ្ឍជាតិ។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យសាសនាជាចលករមួយយ៉ាងសំខាន់ និងចាំបាច់បំផុត ក្នុងការអភិវឌ្ឍជាតិ ដោយឈរលើស្មារតីនេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល បានផ្តល់នូវសេចក្តីស្រឡាញ់ និងគោរពគ្រប់សាសនាទាំងអស់ ដែលមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជា ដោយការយកចិត្តទុកដាក់ខ្ពស់បំផុត គ្រប់និកាយសាសនា និងជំនឿដ៏ទៃទៀត ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបើកចំហរទូលាយនូវសេរីភាពខាងជំនឿ និងការប្រតិបត្តិសាសនាដោយមិនរើសអើង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី សូមថ្វាយ ប្រគេន ជូននូវវិភាគទានគន្លឹះចំនួន ៥ចំណុច ដល់អង្គសិក្ខាសាលាសម្រាប់ពិភាក្សាគឺ៖
១.សូមឱ្យមេដឹកនាំ និងបរិស័ទគ្រប់សាសនាទាំងអស់ គោរពដឹងគុណដ៏ជ្រាលជ្រៅ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ ការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើនប្រកបដោយសុខសន្តិភាព និងជំរុញឱ្យមានសុខដុមនីយកម្មសាសនា ។
២.សូមឱ្យបន្តចូលរួមថែរក្សាការពារសន្តិភាព ស្ថេរភាព និងអភិវឌ្ឍជាតិ មាតុភូមិ លើគ្រប់វិស័យ ។
៣.សូមបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ដែលមាន ៦ចំណុច (ទី១.ចូលរួមរក្សាសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម, ទី២.ចូលរួមទាំងអស់គ្នា ដើម្បីភូមិឃុំយើងមានសុវត្ថិភាព, ទី៣.សូមឱ្យចូលរួមធ្វើយុទ្ធនាការដើម្បីបំបាត់ ឬកាត់បន្ថយអំពីបញ្ហាគ្រឿងញៀន, ទី៤.សូមយកចិត្តទុកដាក់ជាមួយនឹងចរាចរណ៍, ទី៥.សូមបន្តធ្វើសុខដុមនីយកម្មក្នុងផ្ទៃក្នុងសាសនាខ្លួនឯង និងជាមួយសាសនាដទៃទៀត,ទី៦.សូមឱ្យយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឱ្យសាសនារឹងមាំ និងរីកចម្រើនបន្តទៀត)។
៤.សូមឱ្យស្ថាប័នពាក់ព័ន្ធ និងមេដឹកនាំគ្រប់សាសនា បន្តអប់រំទូន្មាន និងផ្សព្វផ្សាយឱ្យបានជ្រួតជ្រាបគ្រប់មជ្ឈដ្ឋាន ជាពិសេស បរិស័ទជាយុវជន គម្បីខិតខំកែច្នៃចំណេះដឹងជំនាញដែលខ្លួនមាន ទៅជាផលប្រយោជន៍ដែលសុចរិត ប្រកបដោយភាពរីកចម្រើន ជាទីស្រឡាញ់រាប់អាននៃអ្នកផងទាំងពួង និងមិនធ្វើឱ្យខ្លួនធ្លាក់ក្នុងក្តីវិនាស ។
៥.សូមនិមន្ត និងអញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ។
សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែមិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «តើប្រលោមលោកប្រឈមមុខនឹងការបាត់បង់វត្តមានលើទីផ្សារនាពេលអនាគត?» ដោយលោក យូ សុភា ជាអ្នកនិពន្ធដ៏ល្បីមួយរូប នាថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៤:០០នាទីរសៀល។
បច្ចុប្បន្ននេះ មនុស្សមានជម្រើសច្រើនក្នុងការកម្សាន្តតាមបណ្តាញសង្គម។ អ្នកអានកាន់តែឃ្លាតឆ្ងាយពីការអានរឿងប្រលោមបន្តិចៗម្តង ដោយសារបញ្ហាមួយចំនួន ហើយអាចឈានទៅរកការបាត់បង់នៅថ្ងៃអនាគត។
សូមចូលរួមបាឋកថាតាម Google Meet តាមរយៈការស្កេន QR កូដដែលមាននៅលើបណ្ណប្រកាសនោះ ព្រមទាំងមានផ្សាយផ្ទាល់លើផេកហ្វេសប៊ុកពុទ្ធសាសនបណ្ឌិត្យ។ សូមអរព្រះគុណ និងអរគុណ
សូមចុចលើលីងខាងក្រោម ដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។
https://t.me/BuddhistInstitute
sorsokny[at]gmail.com
www.budinst.gov.