ពុទ្ធសាសនបណ្ឌិត្យ

សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឳកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៧ យាងចូល ៨៨ ព្រះវស្សា

ឯកឧត្តមឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជាការនៃក្រសួងធម្មការ និងសាសនា បានផ្ញើសារលិខិតថ្វាយព្រះពរ សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឫក្សអធិកអធម មហាប្រសើរនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៧ យាងចូល ៨៨ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ។

ឯកឧត្ដម ម៉ម ឆៃ បានជូនសៀវភៅ ដល់បណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ សម្រាប់ជាប្រយោជន៍សាធារណៈ

សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ ឯកឧត្ដម ម៉ម ឆៃ ជាទីប្រឹក្សាក្រសួងមហាផ្ទៃដែលបានជូនសៀវភៅដែលមានចំណងជើងថា ជម្រើសសារត្ថៈ ព្រះវិនយបិដក និងសទ្ធម្មប្បញ្ហា នាព្រឹកថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២៣ ជាសៀវភៅទើបបោះពុម្ពក្នុងឆ្នាំ២០២៣នេះ ចំនួន២ក្បាល ដល់បណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ សម្រាប់ជាប្រយោជន៍សាធារណៈ។ សូមគោរពជូនពរឯកឧត្ដមមានសុខភាពល្អ។

កិច្ចប្រជុំក្រុមជំនុំទំនៀមទម្លាប់ នៃពុទ្ធសាសនបណ្ឌិត្យ

ព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ក្រុមជំនុំទំនៀមទម្លាប់ នៃពុទ្ធសាសនបណ្ឌិត្យ ដែលមានការនិមន្ត និងអញ្ចើញចូលរួមពីសមាជិក សមាជិការនៃក្រុមជំនុំ នៅទីស្ដីការក្រសួង ។ ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ក្រុមជំនុំទំនៀមទម្លាប់ថា ដោយត្រូវធ្វើយ៉ាងណាត្រូវបន្តចងក្រងឯកសារប្រពៃណី ទំនៀមទម្លាប់ ដើម្បីទុកជាកេរមរតកដល់កូនចៅជំនាន់ក្រោយបានសិក្សា រៀនសូត្រ ប្រតិបត្តិតទៅមុខទៀត។ និងត្រូវសិក្សាពីអ្វីដែលយើងមានឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យមានការច្រឡូកច្រឡំគ្នាជាមួយបណ្ដាប្រទេសជិតខាង។

Read more: កិច្ចប្រជុំក្រុមជំនុំទំនៀមទម្លាប់ នៃពុទ្ធសាសនបណ្ឌិត្យ

លទ្ធផលប្រឡងប្រជែងចូលបម្រេីការងារក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិល សម្រាប់ឆ្នាំ២០២៣ នៅក្រសួងធម្មការ និងសាសនា

លទ្ធផលប្រឡងប្រជែងចូលបម្រេីការងារក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិល  សម្រាប់ឆ្នាំ២០២៣  នៅក្រសួងធម្មការ  និងសាសនា   នាសម័យប្រឡងកាលពីថ្ងៃទី០៣  ខែមិថុនា  ឆ្នាំ ២០២៣។

Flag Counter