ព្រឹកថ្ងៃសៅរ៍ ១៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម សេង សុមុនី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីកាត់វិញ្ញាសារក្នុងការប្រឡងប្រជែងជ្រើសរើស បេក្ខជន ជាមន្ត្រីរាជការ និងនិស្សិតឱ្យចូលបម្រើការងារនៅក្នុងក្របខណ្ឌក្រសួងធម្មការ និងសាសនា សម្រាប់ឆ្នាំ២០២៣ ដែលមានបេក្ខជនសរុបរួមប្រឡងចំនួន២៥៤អង្គ/នាក់ នៅមណ្ឌលពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
Read more: កាត់វិញ្ញាសារក្នុងការប្រឡងប្រជែងជ្រើសរើស បេក្ខជន ជាមន្ត្រីរាជការ...
ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងធម្មការ និងសាសនា ផ្ញើសាររំលែកមរណទុក្ខជូន ឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំចំពោះមរណភាព ឧកញ៉ា មហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៉ី។
ព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ពុទ្ធសាសនបណ្ឌិត្យបានរៀបចំប្រជុំគណៈកម្មការបច្ចេកទេសដើម្បីកែស្នាដៃរកជ័យលាភីពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៦ ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ថោ គឿន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាប្រធានគណៈកម្មការបច្ចេកទេស ព្រមទាំងអនុប្រធាន សមាជិក សមាជិកាជាច្រើនរូបទៀត។
ព្រឹកថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២៣ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលរួមពិធីសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានការអញ្ជើញចូលរួមពី សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អគារសិក្សាថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» ត្រូវបានសាងសង់ឡើង ដោយចំណាយថវិកាសរុប១,៩៩៩,៩៩៩ ដុល្លារសហរដ្ឋអាមេរិក។ ថវិកាសាងសង់អគារសិក្សាថ្មីនេះ ទទួលបានការឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជននានា។
Read more: ពិធីសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា