ពុទ្ធសាសនបណ្ឌិត្យ

វគ្គបណ្ដុះបណ្ដាល គណ:គ្រប់គ្រងសាលាពុទ្ធិកបឋមសិក្សា

នៅព្រឹកថ្ងៃចន្ទ ៦ រោច ខែ អាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០១៩។សម្តេចព្រះតេជគុណ ឯកឧត្តម លោកជំទាវ (ព្រះបាឡាត់ ព្រះអង្គនាយករង អស់លោក អនុប្រធានមន្ទីរ ប្រធានការិយាល័ពុទ្ធិកសិក្សាតាម បណ្តារាជធានីខេត្ត បាននិមន្តយាងនិងអញ្ជើញចូលរួមបើកវគ្គបណ្ដុះបណ្ដាលគណ:គ្រប់គ្រងសាលាពុទ្ធិកបឋមសិក្សា។ក្រោមព្រះអធិបតីភាពនិងអធិបតីភាព សម្តេចព្រះមហាសុមេធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត  សម្តេចព្រះអគ្គាធិការ  និង លោកជំទាវ  ទូច សារ៉ុម រដ្ឋលេខាធិការ  តំណាងដ៏ខ្ពង់ខ្ពស់  ឯកឧត្តម ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា។ នៅសាលអពសជ។

Read more: វគ្គបណ្ដុះបណ្ដាល គណ:គ្រប់គ្រងសាលាពុទ្ធិកបឋមសិក្សា

កម្រងរូបភាព​នៃ​ការ​ធ្វើ​បាឋាកថា​ប្រចាំ​ខែ កក្កដា ២០១៩

កម្រងរូបភាពនៃការថ្វើ បាឋកថាប្រចាំខែកក្កដា ដោយលោកស្ត្រាចារ្យបណ្ឌិត ធុយ ចាន់ធួន ក្រោមប្រធានបទ "របកគំហេីញភស្តុតាងថ្មីនៅទីក្រុងសម្ភុបុរ:"

Read more: កម្រងរូបភាព​នៃ​ការ​ធ្វើ​បាឋាកថា​ប្រចាំ​ខែ កក្កដា ២០១៩

បើកវគ្គបណ្តុះបណ្តាលគណៈគ្រប់គ្រងពុទ្ធិកមធ្យមសិក្សា

(ភ្នំពេញ)៖ ឯកឧត្តម ប៉ែន វិបុល អនុរដ្ឋលេខាធិការនៃក្រសួងធម្មការនិងសាសនា និងក្នុងនាមជាអ្នកទទួលបន្ទុកផ្នែកពុទ្ធិកឧត្តមសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលគណៈគ្រប់គ្រងពុទ្ធិកមធ្យមសិក្សា ដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃចន្ទ-សុក្រ ៧-១១កើត ខែអាសាឍ  ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៨-១២ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ។  វគ្គបណ្តុះបណ្តាលគណៈគ្រប់គ្រងពុទ្ធិកមធ្យមសិក្សា ដែលមានរយៈពេល៥ថ្ងៃនេះ រៀបចំដោយ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ មានការនិមន្ត និងអញ្ជើញចូលរួមពី សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ព្រះអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ទទួលបន្ទុកផ្នែកពុទ្ធិកសិក្សាជាការកត់សម្គាល់ ឯកឧត្តម ប៉ែន វិបុល បានអញ្ជើញចូលរួមនាពេលនេះ គឺក្នុងនាមជាអ្នកទទួលបន្ទុកផ្នែកពុទ្ធិកឧត្តមសិក្សា នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ។  វគ្គបណ្តុះបណ្តាលគណៈគ្រប់គ្រងពុទ្ធិកមធ្យមសិក្សា នាពេលនេះ ធ្វើឡើងដើម្បីលើកកម្ពស់ដំណើរវិវឌ្ឍន៍ពុទ្ធិកមធ្យមសិក្សា មន្រ្តីសង្ឃ មន្រ្តីរាជការ គ្រប់ព្រះអង្គ គ្រប់រូប ដែលបានលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីធ្វើយ៉ាងណា ជំរុញការអភិវឌ្ឍពុទ្ធិកសិក្សាជាតិ ឱ្យមានភាពរីកចម្រើននិងល្អប្រសើរឡើងជាបន្តបន្ទាប់ ។  គួរបញ្ជាក់ផងដែរថា អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានបណ្តុះបណ្តាលសមណសិស្ស ក្នុងកម្រិតពុទ្ធិកមធ្យមសិក្សា ចាប់ពីឆ្នាំ១៩៩៨ មកម្ល៉េះ ដើម្បីពង្រឹងគុណភាពអប់រំ និងរៀបរៀងសៀវភៅសិក្សាលើមុខវិជ្ជាផ្លូវធម៌ និងសៀវភៅគោលសម្រាប់ពុទ្ធិកមធ្យមសិក្សាក្នុងការបណ្តុះបណ្តាលនិងពង្រឹងមន្រ្តីសង្ឃ មន្រ្តីរាជការ និងគ្រូៗនៅពុទ្ធិកមធ្យមសិក្សា ។ លើសពីនេះទៀត ពុទ្ធិកសិក្សាជាតិ ជាគ្រឹះស្ថានដ៏មានសក្តានុពល សម្រាប់បណ្តុះបណ្តាលធនធានពុទ្ធសាសនិកខ្មែរឱ្យទទួលបានចំណេះដឹងកាន់តែទូលំទូលាយ រហូតញ៉ាំងឱ្យសិក្ខាកាមរបស់ខ្លួនបានក្លាយជាបណ្ឌិត បញ្ញវន្ត សាស្រ្តចារ្យ ប្រកបដោយគុណភាព ដែលប្រសូតចេញពីសង្គមសង្ឃពុទ្ធសាសនា៕

Read more: បើកវគ្គបណ្តុះបណ្តាលគណៈគ្រប់គ្រងពុទ្ធិកមធ្យមសិក្សា

ឯកឧត្តមទេសរដ្ឋមន្រ្តី និងលោកជំទាវ បានអញ្ជើញប្រគេនទានព្រះវស្សា

ខេត្តស្វាយរៀងៈ ព្រឹកថ្ងៃសៅរ៍ ៥កើត ខែអាសាធ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣  ត្រូវនឹងថ្ងៃទី ៦ កក្កដា ឆ្នាំ ២០១៩ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា  និងលោកជំទាវ សួស ណារ៉ា បានអញ្ជើញប្រគេនទានចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃវត្តពេជ្រមន្រ្តី ទានចំណាំព្រះវស្សាមួយគូរ បច្ច័យចំនួន ៨២ម៉ឺនរៀលនិងវត្តចំនួន៣វត្តទៀត ដោយវត្តនីមួយៗទទួលបានទានព្រះវស្សា១គូ មី២កេះ ទឹកផ្លែឈើ២កេះទឹកសុទ្ធ ២កេះ ថវិកាក្នុងមួយវត្តចំនួន១០ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ស្ថិតក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង ។  ដោយឡែកឯកឧត្តមទេសរដ្ឋមន្រ្តី និងលោកជំទាវក៏បានអញ្ជើញប្រគេនទានចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះធម្មកិច្ចមុនី រស់ ឌី ព្រះអនុគណស្រុករមាសហែក នូវទានចំណាំព្រះវស្សាមួយគូរ បច្ច័យចំនួន ៩០ម៉ឺនរៀលព្រមទាំងព្រះសង្ឃចំនួន២៤អង្គ ក្នុងមួយអង្គ២ម៉ឺនរៀល សីលវន្ត សីលវតីចំនួន២៤នាក់ក្នុងមួយនាក់២ម៉ឺនរៀល និងវត្តចំនួន១៤វត្តទៀត ដោយវត្តនីមួយៗទទួលបាន ទានព្រះវស្សា១គូ មី២កេះ ទឹកផ្លែឈើ២កេះទឹកសុទ្ធ ២កេះ ថវិកាក្នុងមួយវត្តចំនួន១០ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន និងបានប្រគេននូវទានចំណាំព្រះវស្សាមួយគូរ បច្ច័យចំនួន ៩២ម៉ឺនរៀល ព្រមទាំងព្រះសង្ឃចំនួន៦អង្គ ក្នុងមួយអង្គ២ម៉ឺនរៀលដល់ព្រះចៅអធិការវត្តកំពង់ត្រាច និងវត្តចំនួន៦វត្តទៀតដោយវត្តនីមួយៗទទួលបាន ទានព្រះវស្សា១គូ មី២កេះ ទឹកផ្លែឈើ២កេះទឹកសុទ្ធ ២កេះ ថវិកាក្នុងមួយវត្តចំនួន១០ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ស្ថិតក្នុងស្រុកមាសហែក ខេត្តស្វាយរៀង ដើម្បីផ្គត់ផ្គង់ដល់ព្រះសង្ឃ ក្នុងឱកាសចូលកាន់ព្រះវស្សាអស់កាលត្រីមាសផងដែរ។ ក្នុងឱនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍លើកឡើងថា ពុទ្ធសាសនិកគ្រប់ៗរូបទូទាំងប្រទេសបាននាំយកទានចំណាំព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគ្រប់វត្តអារាមបានក៏ដោយសារដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេសបង្ហាញពីទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន គោរពស្រឡាញ់ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនានេះ ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើន ឈានទៅគម្រប់៥ពាន់ព្រះវស្សា តាមពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញ្ញាតិ ។ ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋសូមយកចិត្តទុកដាក់ពីបញ្ហាផ្ទុះនៃជំងឺគ្រុនឈាមតែបច្ចុប្បន្ននេះជំងឺគ្រុនឈាមបានសម្លាប់កុមារនិងមនុស្សចាស់ ជាច្រើននៅក្នុងប្រទេសកម្ពុជា ហេតុនេះសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សម្អាតបរិស្ថាន និង លុបថ្លុក ប្រមូលកប់វត្ថុដែលអាចដល់ទឹកបាន និងត្រូវដាក់ថ្នាំ អាល់ប៊ែត ចូលពាងទឹកការពារកុំអោយកើតមូស ដែលជាដើមចមនៃការកើតជំងឺគ្រុនឈាម ។បន្ថែមពីនោះទៀតឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តាំផ្ញើរដល់បងប្អូនពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

Read more: ឯកឧត្តមទេសរដ្ឋមន្រ្តី និងលោកជំទាវ បានអញ្ជើញប្រគេនទានព្រះវស្សា

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/