រសៀលថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤១ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន គ្រូឧទ្ទេសាចារ្យ សិក្ខាកាមព្រះសង្ឃ អាចារ្យ និងអាចារិនី សរុបចំនួន ២២២អង្គ/រូប នៅទីស្ដីការក្រសួង។
ឯកឧត្តមរដ្ឋមន្រ្តី ចូលរួមអបអរសាទរ និងសូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែងតស៊ូសិក្សារៀនសូត្រ ក្រេបជញ្ជក់នូវរាល់មុខវិជ្ជាទាំងឡាយ ដើម្បីបំពេញបន្ថែមនូវចំណេះដឹងអស់រយៈពេល៥ថ្ងៃរបស់ព្រះសិក្ខាកាម សិក្ខាកាមអាចារ្យ អាចារិនី រហូតសិក្សាបញ្ចប់វគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤១ ដោយជោគជ័យ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងបន្ថែមទៀតថា ក្នុងនាមជាអ្នកដឹកនាំពិធីកម្មផ្សេងៗ អាចារ្យត្រូវធើ្វយ៉ាងណាឱ្យបានត្រឹមត្រូវតាមក្បួនច្បាប់ពីបុរាណ ដែលដូនតាយើងបានបន្សល់ទុកឱ្យ ហើយការអនុវត្តនោះ ត្រូវឱ្យស្របគ្នាពីតំបន់មួយទៅតំបន់មួយ ចៀសវាងការអនុវត្តផ្ទុយគ្នា ដែលបណ្តាលមកពីការអនុវត្តខុសពីក្បួនច្បាប់ពីបុរាណ និងធ្វើឱ្យមានការចម្លងអនុវត្តខុសតៗគ្នាទៀត។ និងសូមអំពាវនាវដល់អាចារ្យ អាចារិនី និងបងប្អូនប្រជាពលរដ្ឋយើងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់បន្ថែមទៀត និងប្រកាន់ខ្ជាប់ខ្ជួននូវជំហរឥតងាករេ ដោយបន្តគាំទ្រដ៏ស្មោះស័្មគ្រចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់គ្រប់ៗអាណត្តិ និងសូមគាំទ្រយ៉ាងពេញទំហឹងនូវបេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នាពេលអនាគត។
Read more: ពិធីបិទវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤១
សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទិន្នន័យថ្មីៗនៃការស្រាវជ្រាវ នៅក្នុងបរិវេណកំពែងរាជធានីឦសានបុរ:» ដោយលោក ច័ន្ទ វិត្ថារ៉ុង មន្ត្រីអាជ្ញាធរជាតិប្រាសាទសំបូរព្រៃគុក នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៩:០០នាទីព្រឹក។ សូមចូលរួមបាឋកថាតាម Google Meet តាមរយៈការស្កេន QR កូដដែលមាននៅលើបណ្ណប្រកាសនោះ ព្រមទាំងមានផ្សាយផ្ទាល់លើផេកហ្វេសប៊ុកពុទ្ធសាសនបណ្ឌិត្យ។ សូមអរព្រះគុណ និងអរគុណ
សូមចុចលើលីងខាងក្រោម ដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។
https://t.me/BuddhistInstitute
sorsokny[at]gmail.com
www.budinst.gov.kh
រសៀលថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤១ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន គ្រូឧទ្ទេសាចារ្យ សិក្ខាកាមព្រះសង្ឃ អាចារ្យ និងអាចារិនី សរុបចំនួន ២២២អង្គ/រូប នៅទីស្ដីការក្រសួង ។ ក្នុងឱកាសនោះ ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់សិក្ខាកាមជាអាចារ្យ អាចារិនី ត្រូវខិតខំត្រងត្រាប់ ស្ដាប់នូវបទឧទ្ទេសនាមពីសំណាក់ព្រះឧទ្ទេសាចារ្យ គ្រូឧទ្ទេសាចារ្យ ហើយបន្តលើកកម្ពស់ និងពង្រឹងការប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនតាមក្បួនខ្នាត ប្រពៃណីខ្មែរ ដែលមានយូរណាស់មកហើយផងដែរ។
Read more: ពិធីបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤១