ពុទ្ធសាសនបណ្ឌិត្យ

កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ ​ការទប់ស្កាត់​អំពើហិង្សាលើកុមារក្នុងកម្មវិធីពុទ្ធិកសិក្សា

 លោក មិន ឃិន និងលោកស្រីជាភរិយាអញ្ជើញបើកការពិគ្រោះយោបល់ក្នុងការបញ្ជ្រាបការទប់ស្កាត់អំពើហិង្សាលើកុមារក្នុងវិស័យពុទ្ធិកសិក្សា

ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥
ភ្នំពេញៈ  វិស័យពុទ្ធិកសិក្សាគឺជាថ្នាលបណ្តុះទាំងបុព្វជិតនិងគ្រហស្ថតាមផ្លូវព្រះធម៌និងផ្លូវលោកផង ហើយវិស័យដ៏មានសារៈសំខាន់មួយនេះត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដោយចាត់ទុកថាវិស័យពុទ្ធិកសិក្សាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សឲ្យមានគុណធម៌ សីលធម៌ក្នុងព្រះពុទ្ធសាសនានោះសង្គម ជាតិនឹងទទួលបាននូវភាពរីកចម្រើន។ នេះជាការលើកឡើងពីសំណាក់ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាក្នុងពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់លើកទី១ដើម្បីដាក់បញ្ចូលមេរៀនការទប់ស្កាត់អំពើហិង្សាលើកុមារក្នុងកម្មវិធីពុទ្ធិកសិក្សា ដែលពិធីនេះរៀបចំសហការដោយអង្គការយូនីសេហ្វប្រារព្ធឡើងនៅសណ្ឋាគារអ៊ីមផើ រៀល៍ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥។  

អានបន្ត៖ កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ ​ការទប់ស្កាត់​អំពើហិង្សាលើកុមារក្នុងកម្មវិធីពុទ្ធិកសិក្សា

លោក មិន ឃិន អញ្ជើញសំណេះសំណាលជាមួយមន្ត្រីនៃមន្ទីរធម្មការខេត្តតាកែវ

លោក មិន ឃិន ណែនាំដល់មន្ត្រីមន្ទីរធម្មការនិងសាសនាខេត្តតាកែវ 

ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥

តាកែវៈ រសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានជម្រុញឲ្យមន្ត្រីមន្ទីរធម្មការនិងសាសនាទាំងអស់ត្រូវបន្តការងារឲ្យមានប្រសិទ្ធភាពខ្ពស់លើការងារគ្រប់គ្រងសាសនានៅទូទាំងខេត្តតាកែវ។ ការជម្រុញបែបនេះខណៈលោករដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីនៃមន្ទីរធម្មការនិងសាសនាខេត្តតាកែវ។

អានបន្ត៖លោក មិន ឃិន អញ្ជើញសំណេះសំណាលជាមួយមន្ត្រីនៃមន្ទីរធម្មការខេត្តតាកែវ

ពិធី​បង្សុកូល​ឧទ្ទិស​ថ្វាយដល់ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មេគណ​ខេត្តតាកែវ

ប្រតិភូមន្ត្រីសង្ឃនិងរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាចូលរួមបង្សុកូលព្រះចៅអធិការវត្តសីហរតនារាម

ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥
តាកែវៈ មន្ត្រីសង្ឃជាន់ខ្ពស់នៃគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងធម្មការនិងសាសនាបានរួមមតិជាឯកច្ឆ័នប្រារព្ធពិធីបង្សុកូលឧទ្ទិសថ្វាយដល់ព្រះឧត្តមកិច្ចធម្ម ជៀស អោម រាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសង្ឃរាជធិបតី ទេព វង្ស សម្តេចមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមង្គលទិព្វលោករង្សី ព្រះមេគណខេត្តតាកែវ ដែលព្រះអង្គបានទទួលអនិច្ចធម្ម នាថ្ងៃអាទិត្យ ទី១២រោច ខែបឋមសាឍ ឆ្នាំមមែ សប្ដស័ក ព.ស២៥៥៩ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង១០និង ៣០នាទីព្រឹក ក្នុងព្រះជន្មាយុ៧៨ព្រះវស្សាដោយរោគាពាធ។

អានបន្ត៖ពិធី​បង្សុកូល​ឧទ្ទិស​ថ្វាយដល់ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មេគណ​ខេត្តតាកែវ

លោក មិន ឃិនៈ សមិទ្ធផល​ទាំងអស់នេះគឺជាសមិទ្ធផលយើងទាំងអស់គ្នា

សម្តេចព្រះវនរ័ត ណយ ច្រឹក លោក មិន ឃិននិងលោកស្រីជាភរិយា កាត់ខ្សែបូសម្ពោធបណ្ណាល័យ

ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥

កំពង់ចាមៈ សមិទ្ធផលនានាមានដូចជា បណ្ណាល័យ និងព្រះបរមចេតីយ៍តម្កល់ព្រះបរមសារិកធាតុដែលបានកើតមានឡើងនៅទីអារាមនៃវត្តសុវណ្ណរង្សី ហៅវត្តអង្គរបាន ស្ថិតនៅឃុំ អង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាមក៏អាស្រ័យដោយមានការឯកភាពចូលរួមពីព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្តគោរពស្រលាញ់វិស័យព្រះពុទ្ធសាសនា សមិទ្ធផលត្រូវបានកកើតឡើងយ៉ាងច្រើននៅទីនេះទុកសម្រាប់ឲ្យកូនចៅជំនាន់ក្រោយៗគោរពបូជាតាមប្រពៃណីដ៏ផូរផង់របស់យើងតទៅទៀត។ នេះជាការលើកឡើង របស់ លោក មិន ឃិន ប្រធានក្រុមការងារចុះជួយស្រុកកងមាសខណៈបានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលនានាដែលចំណាយថវិកាអស់ប្រមាណជាងពីរម៉ឺនដុល្លាសហរដ្ឋអាមេរិក ព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥។

អានបន្ត៖ លោក មិន ឃិនៈ សមិទ្ធផល​ទាំងអស់នេះគឺជាសមិទ្ធផលយើងទាំងអស់គ្នា

Flag Counter