ពុទ្ធសាសនបណ្ឌិត្យ

ពិធីការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ

ព្រឹកថ្ងៃព្រហស្បតិ៍ ៤ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ។ ឯកឧត្តមបណ្ឌិត សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការនិសាសនា បានអញ្ជើញចូលរួមក្នុងអបអរសាទរពិធីការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ នៅពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ ឆ្នាំសិក្សា 2019-2020 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច  ព្រះ ធម្មលិខិត  បណ្ឌិត  សៅរ៍  ច័ន្ទថុល  ឧត្តម ទី ប្រឹក្សា គណៈ មហា និកាយ នៃ ព្រះរាជាណាចក្រ កម្ពុជា   និង សម្តេច ឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុន ឈា ។ នៅពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ រាជធានីភ្នំពេញ៕

អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៨ នៅខេត្តកំពង់ឆ្នាំង

កម្មវិធីផ្សព្វផ្សាយអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៨ នៅខេត្តកំពង់ឆ្នាំង នៅថ្ងៃព្រហស្បតិ៍ ៤ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម វ៉ាលី រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធាននៃលេខាធិការដ្ឋាននៃគណៈសង្ឃនាយក ដោយមានព្រះមន្ត្រីសង្ឃ ព្រះសង្ឃ មន្ត្រីរាជការ និងពាហិរសាសនា នៅទូទាំងខេត្តចូលរួម សរុបប្រមាណ ៨៥០ អង្គ/នាក់។

Read more: អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៨ នៅខេត្តកំពង់ឆ្នាំង

Flag Counter