ឧស្សាហកម្មខ្មែរបុរាណ (ដែក និង ថ្ម)

សេចក្ដីជូនដំណឹង

សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែមេសា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ឧស្សាហកម្មខ្មែរបុរាណ (ដែក និង ថ្ម)» ដោយលោកបណ្ឌិត ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២:៣០នាទីរសៀល។

ខ្លឹមសារ

ឧស្សាហកម្មជាអ្វី? ឧស្សាហកម្ម មានន័យថាជាសកម្មភាពសេដ្ឋកិច្ចទាក់ទងនឹងការកែច្នៃវត្ថុធាតុដើម និងការផលិតទំនិញនៅក្នុងរោងចក្រ។ ដូច្នេះឧស្សាហកម្មខ្មែរបុរាណក្នុងប្រធានបទថ្ងៃនេះ ខ្ញុំបាទមានកិត្តិយស សូមលើកយកប្រភេទឧស្សាហកម្មដែក និងថ្មខ្មែរ បុរាណ ដែលបានផលិតជាសកម្មភាពសេដ្ឋកិច្ចទាក់ទងនឹងការកែច្នៃវត្ថុធាតុដើម មានភស្ដុតាងនៅស្ថានីយមួយចំនួន ក្នុងសម័យបុរាណរបស់ខ្មែរយើង មកបង្ហាញជូនជ្រាប តែថាតើសម័យបុរាណនោះខ្មែរយើងមានរោងចក្របែបណា? ហើយសង្វាក់ផលិតកម្មបែបណា? តើអរិយធម៌ខ្មែរបុរាណមានការផលិតជាឧស្សាហកម្មបែបណា ដើម្បីកសាងប្រាសាទ និងធ្វើឱ្យអរិយធម៌រីកធំធាត់? 

សូមចូលរួមបាឋកថាតាម Google Meet តាមរយៈការស្កេន QR កូដ ...

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/