លោក មិន ឃិន ដឹក​នាំ​អង្គប្រជុំ​ត្រៀម​រៀប​ចំ​មហា​សន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​២៣​

ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤

ភ្នំពេញៈ ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានដឹកនាំអង្គប្រជុំ មួយដោយមានការនិមន្តចូលរួមពីព្រះសង្ឃទាំងពីរគណៈនិងអស់លោក លោកស្រី ជាប្រធានមន្ទីរធម្មការនិងសាសនា និងមន្ត្រីជាច្រើននាក់។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងសំដៅពង្រឹងការងារគ្រប់គ្រងព្រះសង្ឃក៏ដូចគរុភណ្ឌវត្តឲ្យទទួលបានប្រសិទ្ធភាពខ្ពស់។

        មានប្រសាសន៍ក្នុងឱកាសនោះ លោក មិន ឃិន បានលើកឡើងថា ក្រសួងធម្មការនិងសាសនា សហការជាមួយគណៈសង្ឃនាយកទាំងពីរគណៈនៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំពិធីបើក-បិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០១៤ នាសាលសន្និសីទចតុមុខ ដែលពិធីបើកធ្វើឡើងក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរឹន ប្រធានរដ្ឋសភា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ចំណែកឯពិធីបិទ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

     លោក មិន ឃិន បានណែនាំដល់គណៈកម្មការក៏ដូចអនុគណៈកម្មការនានាដែលបានសម្រេចរួចមកហើយនោះត្រូវយកចិត្តទុកដាក់ឈរលើស្មារតីខ្ពស់និងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីឲ្យកម្មវិធីមហាសន្និបាតមន្ត្រី សង្ឃទូទាំងប្រទេសលើកទី២៣ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ហើយលោកសំណូមពរឲ្យសមាជិកសមាជិកាទាំងអស់ត្រូវសហការគ្នាឲ្យបានល្អ៕

លោក មិន ឃិន ដឹកនាំកិច្ចប្រជុំ

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/