លោក មិន ឃិន និង​លោកស្រី​ជា​ភរិយា​នាំ​បច្ច័យ​និង​ទេយ្យវត្ថុ​ប្រគេន​ព្រះសង្ឃ​ដោយ​គ្រោះ​អគ្គី​

  • Print

លោក មិន ឃិន មានប្រសាសន៍ពីការរីកចំរើនប្រទេស

ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥
តាកែវៈ ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកស្រីជាភរិយា បាននាំបច្ច័យនិងទេយ្យវត្ថុយកទៅប្រគេនព្រះសង្ឃដែលបានជួបគ្រោះឧប្បទវហេតុផ្ទុះចង្រ្កានហ្គាស រលាកពេញព្រះកាយ នាបរិវេណវត្តអង្គលង្គញ់ ស្ថិតនៅឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

    លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាមានប្រសាសន៌ពាំនាំនូវការនឹករលឹកពីសម្តេចទាំងបី ប្រគេនចំពោះព្រះសង្ឃគ្រប់អង្គព្រមទាំងបានកោតសរសើរព្រះចៅអធិការវត្តអង្គលង្គញ់លើការខិតខំបណ្តុះ បណ្តាលអប់រំធនធានព្រះសង្ឃឲ្យឈរលើគោលគ្រឹះសីល សម្មាធិនិងបញ្ញា ដែលគោលធម៌ទាំងបីនេះហើយទើបធ្វើឲ្យព្រះពុទ្ធសាសនាមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់គិតគូរអំពីសុវត្ថិភាព ជីវភាពរស់នៅរបស់ព្រះសង្ឃក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស។

    ក្នុងនាមថ្នាក់ដឹកនាំ លោក មិន ឃិន បានចូលរួមសោកស្តាយចំពោះគ្រោះអគ្គីដែលបានកើតឡើងជាយថាហេតុមកលើព្រះសង្ឃទាំងប្រាំបួនអង្គ ហើយប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសតែងតែប្រកាន់ខ្ជាប់នូវប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ជាពិសេសការនាំនូវទេយ្យវត្ថុនិងគ្រឿងបរិក្ខាផ្សេងៗមកប្រគេនដល់ព្រះសង្ឃក្នុងឱកាសដែលព្រះសង្ឃគ្រប់អង្គកំពុងជួបនូវការលំបាកនិងមានសារៈសំខាន់ណាស់ប្រៀបដូចជាមហាគ្រួសារមួយដែលផ្សារភ្ជាប់ការងារដឹកនាំជាតិ ជាមួយជីវភាពជាក់ស្តែងរបស់ព្រះសង្ឃព្រមទាំងបង្កើតបាននូវភាពស្និទ្ធស្នាលស្គាល់សុខស្គាល់ទុក្ខរួមរស់ប្រាស្រ័យទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំជាមួយព្រះសង្ឃនិងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

    លោករដ្ឋមន្ត្រីក្រសួងធម្មការបានទូលប្រគេនបន្តទៀតថា ក្រោមការដឹកនាំពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាវិស័យពុទ្ធចក្របានកំពុងរីកយ៉ាងស្គុស ស្គាយនៅទូទាំងប្រទេសរហូតមកដល់ពេលនេះមានវត្តសរុប៤,៥១៤វត្តក្នុងនោះវត្តគណៈធម្មយុត្តិកនិកាយ១៧៤វត្ត និងព្រះសង្ឃទាំងពីរគណៈចំនួន៥៦,៨២០អង្គ ការរីកចម្រើនទីវត្តអារាមទាំងនេះក៏ដោយសារមានការចូលរួមយ៉ាងស្អិតរមួតពីប្រជាពុទ្ធបរិស័ទជាអ្នកមានជំនឿលើព្រះពុទ្ធសាសនានិងបានសំណូមពរព្រះសង្ឃគ្រប់អង្គខិតខំបន្តការសិក្សារៀនសូត្រដែលជាវិស័យស្នូលដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យបានយូរអង្វែង។

    លោក សិទ្ធ សុផល អភិបាលស្រុកសំរោង មានប្រសាសន៍លើកឡើងថានៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥មានឧប្បទវហេតុផ្ទុះចង្រ្កានហ្គាសខណៈពេលព្រះសង្ឃ៩អង្គរៀបចំចង្ហាន់ថ្ងៃត្រង់និងបានបណ្តាលឲ្យ រលាកព្រះកាយព្រះសង្ឃយ៉ាងធ្ងន់ធ្ងរ។ ស្រុកសំរោង មានវត្តចំនួន៣៩វត្ត ព្រះសង្ឃ៥១៩អង្គ ភិក្ខ២២១អង្គ សាមណេរ៣០៨អង្គ សាលាពុទ្ធិក១១កន្លែងមានសមណសិស្ស២៨១អង្គ និងមានអាចារ្យគណៈកម្មការវត្តសរុប ៣៩១នាក់។

    តមក លោក មិន ឃិន និងលោកស្រីជាភរិយាបានប្រគេនបច្ច័យនិងទេយ្យវត្ថុមួយចំនួនធំដល់ព្រះសង្ឃ ក្នុងការជួយសម្រាលទុក្ខលំបាក៕

លោក មិន ឃិន និងលោកស្រីជាភរិយាទទួលសីលពីព្រះសង្ឃព្រះសង្ឃគង់ជួរមុខទាំង៩អង្គទទួលការរលាកព្រះកាយពីការផ្ទុះចង្ក្រានហ្គាស