លោក មិន ឃិនៈប្រមុខរាជរដ្ឋាភិបាលខិតខំដោះស្រាយតំរូវការ ជូនប្រជាពលរដ្ឋតាមគ្រប់មធ្យោបាយ

 

កំពង់ចាមៈ លោក មិន ឃិន ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកងមាស បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានខិតខំដោះស្រាយតំរូវការជូនប្រជាពលរដ្ឋតាមគ្រប់មធ្យោបាយ។ ការលើកឡើងបែបនេះធ្វើឡើងក្នុងឱកាស ដែល លោក មិន ឃិន បានដឹកនាំប្រតិភូអង្គការ ASIA NETWORK នាំអង្ករមកចែកជូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ

មកពី៤ឃុំគឺឃុំស្តៅ ឃុំកងតាណឹង ឃុំរការអា និងឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ នាបរិវេណវត្តវ៉ារិន្ទ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។

 

ក្នុងឱកាសសំណេះសំណាលនិងសួរសុខទុក្ខប្រជាពលរដ្ឋ លោក មិន ឃិន បានថ្លែងថាប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋក្នុងស្រុកកងមាសបានទទួលនូវសមិទ្ធិផលជាច្រើនពីរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ សមិទ្ធិផលមួយទៀតសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូលគឺក្រោមការដឹកនាំដ៏ប៉ិនប្រសព្វនិងការអនុវត្តនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីបាននាំមកនូវសន្តិភាពពេញផ្ទៃប្រទេសដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រយើងកន្លងមក។ ក្រោមមាគ៌ាដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលបានស្វែងរកការអភិវឌ្ឍឥតឈប់ឈរជាក់ស្តែងកន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលបានសំរេចលើកលែងពន្ធក្នុងការផ្ទេរមរតកពីឪពុកម្តាយដល់កូនចៅ ការបញ្ចុះតម្លៃធ្វើប័ណ្ណបើកបរ ការចុះបញ្ជីយានយន្ត និងម៉ូតូដែលមានទំហំស៊ីឡាំងក្រោម១២៥សេសេ មិនតម្រូវឲ្យមានប័ណ្ណបើកបរ ប្រការទាំងនេះគឺជាការគិតគូរលើកស្ទួយជីវភាពប្រជាពលរដ្ឋជាប់ជាប្រចាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

ជាមួយគ្នានេះ លោក មិន ឃិន បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធរអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ជៀសឲ្យផុតពីល្បែងស៊ីសងនិងគ្រឿងស្រវឹងដែលជាប្រភពនៃអំពើហិង្សាក្នុងគ្រួសារ ធ្វើឲ្យបាត់បង់នូវសេចក្តីថ្លៃថ្នូរ ធ្លាក់ចុះនូវសីលធម៌និងតម្លៃរបស់សង្គម ហើយក៏បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងនាមជា“មេ”មានន័យថាខ្លួនជា“ម៉ែ”ត្រូវមានព្រហ្មវិហារធម៌បួនជាមួយប្រជាពលរដ្ឋនិងត្រូវធ្វើឲ្យប្រជាពលរដ្ឋមានការគោរពនិងក្តីស្រលាញ់។

លោក YOSHINOBU KUMAGAI ប្រធានអង្គការ ASIA NETWORK បានមានប្រសាសន៍ថា ការពាំនាំនូវអំណោយជាអង្ករមកចែកជូនប្រជាពលរដ្ឋនាពេលនេះគឺបានមកពីការរៃអង្គាសថវិកាពីគ្រីស្ទបរិស័ទពីប្រទេសជប៉ុន និងប្រទេសថៃដើម្បីបានបម្រើដល់ព្រះជាម្ចាស់ដែលតាមជួយដល់ប្រជាពលរដ្ឋកម្ពុជា។ 

តមក លោក មិន ឃិន និងលោកស្រីជាភរិយា ព្រមទាំងប្រតិភូអង្គការ ASIA NETWORK បានចែកអង្ករជូនប្រជាពលរដ្ឋទាំង២០០គ្រួសារដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាមនិងមីមួយកេស៕

 

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/