សម្តេច ណយ ច្រឹក អមដំណើរដោយ លោក មិន ឃិន យាង អញ្ជើញស្រោចព្រះសុគន្ធវារីព្រះគ្រូវិនយរក្ខិតោ ដេន លាង ព្រះចៅអធិការវត្តសុវណ្ណរង្សី

  • Print

នាបរិវេណវត្តសុវណ្ណរង្សី ស្ថិតនៅឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ សម្តេច ព្រះវនរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី៣នៃព្រះរាជាណាចក្រកម្ពុជាអមដំណើរដោយ ឯកឧត្តម មិន ឃិន រដ្ឋមន្ត្រី ក្រសួងធម្មការនិងសាសនាបានយាងអញ្ជើញប្រកាសតែងតាំងព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយនៃព្រះរាជាណា ចក្រកម្ពុជា

ប្រគេនព្រះភិក្ខុ ដេន លាង ឲ្យឡើងទីជាព្រះបញ្ញាសោភ័ណ ព្រះរាជាគណៈថ្នាក់កិត្តិយស ក្នុងគោលបំណងពង្រឹងការ ប្រតិបត្តិធម៌វិន័យនិងការរៀនសូត្រធម៌អាថ ការសិក្សាអំពីកាការអប់រំផ្លូវចិត្តនៅតាមវត្តអារាមសំដៅលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

 

លោក មឿង ផា អភិបាលស្រុកកងមាស មានប្រសាសន៍ថា ព្រះចៅអធិការវត្តដែលបានគ្រប់គ្រងវត្តនេះមានចំនួន ៩អង្គរូមជាមួយព្រះគ្រូចៅអធិការព្រះនាម ដេន លាងហើយបានដឹកនាំពុទ្ធបរិស័ទកសាង សមិទ្ធផលធំៗយ៉ាងច្រើនដែលបម្រើ ឲ្យវិស័យព្រះពុទ្ធសាសនា។

សម្តេចព្រះវនរ័ត ណយ ច្រឹក ព្រះសង្ឃនាយករងទី៣នៃព្រះរាជាណាចក្រកម្ពុជាបានប្រទានព្រះឱវាទចំពោះ ព្រះបញ្ញា សោភ័ណ ដេន លាង ព្រះរាជាគណៈថ្នាក់កិត្តិយសនិងជាព្រះចៅអធិការវត្តសុវណ្ណរង្សី និងព្រះសង្ឃគ្រប់អង្គ ត្រូវសាមគ្គីជាធ្លុង មួយដើម្បីឲ្យព្រះពុទ្ធសាសនានៅគង់វង្សហើយបុព្វជិតទាំងឡាយគប្បីចៀសវៀងនូវវិបត្តិបួនយ៉ាងក្នុងផ្លូវព្រះពុទ្ធសាសនាៈ១.សី លវិបត្តិៈកុំប្រព្រឹត្តសីលសម្មាធិនិងបញ្ញាមិនមានភាពបរិសុទ្ធ។ ២. អាចារវិបត្តិៈ កុំតម្កើងឬកពារមាយាទអ្នកបួសក្នុងព្រះពុទ្ធ សាសនាដោយមិនមានចារិកឧត្តុង្គឧត្តម។ ៣. ទិដ្ឋិវិបត្តិៈ គឺការយល់ខុសក្នុងផ្លូវព្រះពុទ្ធសាសនា និង៤.អាជីវវិបត្តិៈ អ្នកបួសក្នុង ព្រះពុទ្ធសាសនាចិញ្ចឹមជីវិតខុសដោយមិនមែនជាឧត្តមភេទចារឹតហ្នឹងជាអ្នកភ្លើតភ្លើន មិនគោរពធម៌វិន័យ ហេតុដូចនេះសូមឲ្យ កូនចៅអ្នកបួសក្នុងព្រះពុទ្ធសាសនា ត្រូវចៀសវៀងឲ្យខានតែបាននូវវិបត្តិទាំងបួនកុំឲ្យមកដិតដានក្នុងឧត្តមភេទឲ្យសោះ។ 

ឯកឧត្តម មិន ឃិន មានប្រសាសន៍ថាចរិយាធម៌ក្នុងសង្គមខ្មែរបច្ចុប្បន្នកាន់តែរីកចម្រើនក្នុងស្ថានភាពថ្មីមួយ និង បំពេញ បាននូវភាពច្បាស់លាស់ក្នុងការដឹកនាំវិស័យពុទ្ធចក្រ។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំនិងក្នុងនាមក្រសួងធម្មការនិងសាសនា ឯកឧត្តម មិន ឃិន បានកោតសរសើរចំពោះទឹកព្រះ ទ័យរបស់ព្រះបញ្ញាសោភ័ណ ដេន លាង ដែលមានគុណធម៌និងសីលធម៌ដ៏ឧត្តុង្គឧត្តម និងមានឧបការគុណចំពោះសង្គមជាតិនិងព្រះពុទ្ធសាសនាយ៉ាងច្រើនក្នុងរយៈពេលកន្លងមក។                                                                                                                                                                    

ឯកឧត្តម មិន ឃិន បានមានប្រសាសន៍សំណេះសំណាលនិងសាកសួរសុខទុក្ខដល់ព្រះសង្ឃព្រមទាំងបានកោតសរសើរ ដល់អាជ្ញាធរដែនដីដែលបានខិតខំប្រឹងប្រែងយកអស់ស្មារតីក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យពិសេសវិស័យពុទ្ធចក្រនិង អាណា ចក្រនិងបានផ្តាំផ្ញើដល់ពុទ្ធបរិស័ទព្រមទាំងព្រះសង្ឃគ្រប់អង្គត្រូវធ្វើយ៉ាងណាត្រូវចេះប្រម៉ែប្រមូលសាមគ្គីគ្នាក្នុងការកសាងពុទ្ធសា សនាដែលជាសាសនារបស់រដ្ឋទុកឲ្យកូនចៅយើងបន្តគោរពពីព្រោះព្រះពុទ្ធសាសនា មានទ្រឹះស្តីល្អប្រពៃណាស់សម្រាប់ការដុស ខាត់ផ្នត់គំនិតស្មារតីឲ្យជ្រះថ្លានិងជាប្រទីបបំភ្លឺផ្លូវទៅរកសេចក្តីសុខ។

តមក គណៈអធិបតីបានបំពាក់មេដាយជាតិតូបការប្រគេនព្រះបញ្ញាសោភ័ណ ដេន លាង និងបានបំពាក់មេដាយព្រះ រា ជាណាចក្រកម្ពុជាថ្នាក់មហាសេនាបីអង្គ-នាក់ និងមេដាយមុនីសារាភ័ណ្ឌថ្នាក់មហាសេនា៣អង្គ-នាក់ និងបានប្រគេនបច្ច័យ ពីរ លានរៀល បច្ច័យសម្រាប់លាបមហាកុដិចំនួន៧២០ដុល្លារ ជូនតាជីយាយជី៥០នាក់ក្នុងម្នាក់ៗក្រណាត់ស១ដុំថវិកា៥ពាន់ រៀល និងបានរាប់បាតព្រះសង្ឃ១៤៩អង្គក្នុងពិធីនោះផងដែរ៕