សេចក្តីជូនដំណឹងពុទ្ធសាសនបណ្ឌិត្យ

  • Print

ពុទ្ធសាសនបណ្ឌិត្យនៃក្រសួងធម្មការនិងសាសនា មានកិត្តិយសសូមគោរពជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ពុទ្ធសាសនបណ្ឌិត្យបានបង្កើតកម្មវិធីមួយដែលអាចប្រើលើទូរសព្ទដៃប្រភេទ អាន់ដ្រយ (Android- Samsung,LG,Sony,Huawei,Oppo) គឺកម្មវិធីសទ្ទានុក្រម បាលី-ខ្មែរ (Pali Khmer Glossary)។ សូមលោកអ្នកចូលទៅកាន់ Play Store រួចវាយពាក្យ Pali Khmer Glossary នោះកម្មវិធីនេះនឹងលេចចេញមកសម្រាប់ទាញយកនិងតម្លើងក្នុងទូរសព្ទដៃ។ឬមួយចុចលើនេះhttps://play.google.com/store/apps/detailsសទ្ទានុក្រមនេះ មានប្រមាណ ៥០៣៣មេពាក្យជាភាសាបាលី កត់ត្រាជាបាលីឡាតាំងផង ព្រមទាំងមានសេចក្ដីពន្យល់សង្ខេបខ្លះ និងពាក្យបាលីដែលប្រើក្នុងភាសាខ្មែរ។ ពុទ្ធសាសនបណ្ឌិត្យបានដកស្រង់ទិន្ន័យទាំងស្រុងពីសៀវភៅសទ្ទានុក្រម បាលី-ខ្មែរ សង្ខេបដែលជាស្នាដៃរបស់លោកសាស្ត្រាចារ្យ សឹង ផុស អតីតសាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ ក្នុងឆ្នាំ២០១៨។

សូមអរគុណ