ពិធីខួបអនុស្សាវរីយ៍លើកទី១០៩ នៃទិវាអន្តរជាតិ៨ មីនា ឆ្នាំ២០២០

  • Print

ទីស្តីការក្រសួង៖ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែ ផល្គុនា ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ផ្លោក ផន  រដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៍លើកទី១០៩ នៃទិវាអន្តរជាតិ៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ«មានសន្តិភាពមានការលើកកម្ពស់សមភាពយេនឌ័រ» ។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក្នុងនាមឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា (ប្រធានបទឆ្នាំនេះ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះកត្តាសុខសន្តិភាពពិតជាសំខាន់ណាស់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ ប្រទេសជាតិឱ្យមានសុខសន្តិភាព) គឺយើងមានអ្វីៗទាំងអស់នឹងមានការលើកកម្ពស់សមភាពយេនឌ័រ។ ដែលយើងទាំងអស់គ្នាបានប្រារព្ធឡើងនាពេលនេះឯកឧត្តមរដ្ឋលេខាធិការប្រចាំការក៏បានរំលឹកអំពីប្រវត្តិចលនាតស៊ូជាបន្តបន្ទាប់របស់នារីនៅលើពិភពលោកដែលទាមទារឱ្យមានការគោរពសិទ្ធិស្ត្រីនៅក្នុងសង្គម និងសិទ្ធិនៅក្នុងការចូលរួមបោះឆ្នោតរហូតទទួលបានជោគជ័យ ។ ហើយអង្កការសហប្រជាជាតិក៏បានបញ្ចូលប្រធានបទនេះជាផ្លូវការក្នុងទិវាអន្តរជាតិ ៨មីនា ដែលត្រូវបានប្រទេសជាសមាជិកប្រារព្ធពិធីអបអរសាទរនេះជារៀងរាល់ឆ្នាំ។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានវាយតម្លៃខ្ពស់ចំពោះលក្ខណៈសម្បត្តិនាទីកម្ពុជាប្រកបដោយសមត្ថិភាពដោយស្មារតីភាពទទួលខុសត្រូវនឹងអំណត់តស៊ូព្យាយាមគ្រប់ការងារគ្រប់កាលៈទេសៈ។ ដែលបានចូលរួមតស៊ូយ៉ាងសកម្ម នៅក្នុងសម័យសង្រ្គាមកាលពីអតីតកាលក្នុងការពារទប់ស្កាត់នូវការវិលត្រឡប់មកវិញនូវរបបប៉ុលពតរហូតមកដល់បច្ចុប្បន្ន ។ ដែលមានតម្លៃជាសកលពោលគឺស្ត្រីក្នុងកម្លាំងចលនាករជំរុញអភិវឌ្ឍន៍គ្រួសារនិងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ។ ដូចនេះហើយទើបរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញផែនការយុទ្ធសាស្រ្តក៏ដូចជាអនុសាស្រ្តផ្រេងៗទៀត។ សម្តេច លើកកម្ពស់នារីតាមស្ថាប័នក្រសួងមន្ទីរគ្រប់អង្គភាពសាធារណៈនៅក្នុងគោលបំណងជំរុញការចូលរួមរបស់ស្រ្តីដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និង សង្គមជាតិ។ 

  ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានសំណូមពរឱ្យ៖

   ១.មន្រ្តីរាជការនៃក្រសួងធម្មការនិងសាសនារទាំងអស់ពិសេសនារីដែលទទួលបានការលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួង។ ដែលត្រូវបានតែងតាំងត្រូវចេះសាមគ្គីគ្នា ឯកភាពគ្នា ពិសេសអនុវត្តន៍តាមអនុសាសន៍របស់ សម្តេចតេជោ ទាំង១១ ចំណុច។ ក្នុងពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីដែលពាក់ព័ន្ធទៅនឹងក្រសួងធម្មការនិងសាសនា។

២.ត្រូវអនុវត្តន៍ពាក្យស្លោក អរគុណសន្តិភាព ដោយមានការចូលរួមពីមន្ត្រីរាជការរបស់យើងទាំងអស់គ្នា។

៣.ប្តេជ្ញា ដោះស្រាយនូវរាល់បញ្ហាដែលក្រសួងក្រសួងធម្មការនិងសាសនាដាក់ចេញ