ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានទទួលទេយ្យទានពីព្រះមង្គលរក្ខិត ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឬស្សីកែវ

នារសៀលថ្ងៃចន្ទ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានទទួលទេយ្យទានពីព្រះមង្គលរក្ខិត ខឹម សម្បត្តិ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះអនុគណខណ្ឌឬស្សីកែវ ព្រះចៅអធិការវត្តញាណរង្សី និងជាប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនានៅកម្ពុជា ជូនដល់ក្រសួងមាន៖ អង្ករចំនួន ០១តោន មីចំនួន ១០កេស ទឹកក្រូចចំនួន ០៥កេស ទឹកត្រីចំនួន ១០យួរ ទឹកស៊ីអ៊ីវចំនួន ១០យួរ ត្រីខកំប៉ុងចំនួន ១០យួរ ទឹកបរិសុទ្ធចំនួន ១០កេស ទឹកដោះគោចំនួន ២០កំប៉ុង ស្ករសចំនួន ៣០គីឡូក្រាម ក្រម៉ាចំនួន ១១០ ម៉ាសចំនួន ៥ដុំតូច អាល់កុលចំនួន ៣០លីត្រ តែចំនួន ២០០កញ្ចប់ ជែលចំនួន ២០០ដប និងបច្ច័យចំនួន ៤,០០០,០០០ រៀល សម្រាប់បម្រើក្នុងសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋទីទាល់ក្រដែលជួបវិបត្តិដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ នៅទីស្ដីការក្រសួងធម្មការ និងសាសនា។ នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា៖ កម្ពុជាបានបើកទូលាយនូវសិទ្ធិសេរីភាពខាងជំនឿសាសនា ជូនដល់ប្រជាពលរដ្ឋកម្ពុជា ទាំងអស់ដូចដែលមានចែងក្នុងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់តម្លៃយ៉ាងខ្ពស់ដល់វិស័យសាសនា ដោយបានដាក់បញ្ចូលវិស័យនេះទៅក្នុងបាវចនារបស់ជាតិគឺ «ជាតិ សាសនា ព្រះមហាក្សត្រ»ក្នុងឆន្ទះជំរុញដល់ការរីក ចម្រើនទន្ទឹមគ្នា និងការអភិវឌ្ឍរួមគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក។ ដូចដែលយើង ទាំងអស់គ្នាបានដឹងហើយថា វិស័យសាសនាបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍ និងការរក្សានូវសុខសន្តិភាព សម្រាប់សង្គមជាតិទាំងមូល។ ក្នុងនាមក្រសួងធម្មការ និង សាសនា និងក្នុងនាមឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់សូមថ្លែងអំណរព្រះគុណនិងកោតសរសើរចំពោះព្រះមង្គលរក្ខិតខឹម សម្បត្តិ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះអនុគណខណ្ឌឬស្សីកែវ ព្រះចៅអធិការវត្តញាណរង្សី និងជាប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនានៅកម្ពុជា ដែលតែងតែបានបរិច្ចាគទេយ្យទានសម្រាប់បម្រើក្នុងសកម្មភាពមនុស្សធម៌នានា និងក្រសួងធម្មការ និងសាសនាគ្រប់កាលៈទេសៈ។ ជាការឆ្លើយតប ព្រះមង្គលរក្ខិត ខឹម សម្បត្តិ បានមានព្រះសង្ឃដីកាគាំទ្រ និងមានទឹកព្រះទ័យរីករាយជានិច្ច ក្នុងការចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់ក្រសួងធម្មការ និងសាសនា។

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/