សំបូរព្រៃគុក និង កិច្ចអភិរក្ស

  • Print

សេចក្តីជូនដំណឹង

សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ក្រោមប្រធានបទ «សំបូរព្រៃគុក និង កិច្ចអភិរក្ស» ដោយលោក  ច័ន្ទ វិត្ថារ៉ុង ប្រធាននាយកដ្ឋានបុរាណវិទ្យានិងអភិរក្ស នៃអាជ្ញាធរជាតិសំបូរព្រៃគុក នាថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

សង្ខេប៖

បាឋកថានេះ នឹងរំលេចអំពីវឌ្ឍនភាពនិងទស្សនវិស័យ ក្នុងកិច្ចអភិរក្សនាពេលបច្ចុប្បន្ន និងទៅអនាគតនៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដែលអនុវត្តដោយអាជ្ញាធរជាតិសំបូរព្រៃគុក។ «សំបូរព្រៃគុក» ជាអតីតរាជធានី «ឦសានបុរៈ» នៃអាណាចក្រចេនឡា (ពីចុងសតវត្សរ៍ទី៦ ដល់ដើមសតវត្សរទី៩) មុននឹងការលូតលាស់នៃចក្រភពអង្គរ។ បច្ចុប្បន្ន «សំបូរព្រៃគុក» គឺជារមណីយដ្ឋានបុរាណវិទ្យាប្រកបដោយសំណល់បុរាណ (ដូចជា ប្រាសាទ ទួលប្រាសាទ ស្រះ ប្រព័ន្ធគមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ និងទួលមនុស្សរស់នៅ ។ល។) ដែលត្រូវការពារដោយព្រះក្រឹត្យឆ្នាំ២០០៣ និង២០១៤ ហើយបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ។

សូមចូលរួមបាឋកថាតាម Google Meet តាមរយៈការស្កេន QR កូដដែលមាននៅលើបណ្ណប្រកាសនោះ ព្រមទាំងមានផ្សាយផ្ទាល់លើផេកហ្វេសប៊ុកពុទ្ធសាសនបណ្ឌិត្យ។ សូមអរព្រះគុណ និងអរគុណ

សូមចុចលើលីងខាងក្រោម ដើម្បីទទួលបានព័ត៌មាន