កិច្ចប្រជុំពិនិត្យលើសេចក្តីព្រាង ស្តីពីបង្កើតក្រុមការងារគណៈកម្មការរៀបចំព្រឹត្តិការណ៍អម នៃសសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន សម្រាប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២

  • Print

រសៀលថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាង ស្តីពីបង្កើតក្រុមការងារគណៈកម្មការរៀបចំព្រឹត្តិការណ៍អម នៃសសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន សម្រាប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការអន្តរសាសនាដើម្បីសន្តិភាព និងសុខដុមនីយកម្មអាស៊ានឆ្នាំ២០២២ (ASEAN Interfaith Cooperation for Peace and Hamony) នៅទីស្តីការក្រសួង ។