ពុទ្ធសាសនបណ្ឌិត្យ

សង្រ្កានឆ្នាំថ្មីមហាគ្រួសារពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

ព្រឹកថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ រួមជាមួយសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានយាង-អញ្ជើញចូលរួមជាអធិបតីក្នុងព្រឹត្តិការណ៍សង្រ្កានឆ្នាំថ្មីមហាគ្រួសារពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា (PSB University) ដែលមានការយាងនិមន្ត-អញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះសង្ឃនាយក  សម្ដេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ ឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា  រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ព្រះមន្រ្តីសង្ឃនៃគណៈធម្មយុត្តិកនិកាយគ្រប់ឋានានុក្រម ប្រធាននាយកដ្ឋាន គណៈគ្រប់គ្រង សាស្រ្តាចារ្យ និងសមណនិស្សិត-និស្សិត នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

  បន្ទាប់ពី ឯកឧត្តម ងួន ស្តេចភក្តី ប្រធានក្រុមការងាររៀបចំព្រឹត្តិការណ៍សង្រ្កាន្ត សម្ដេចព្រះសាកលវិទ្យាធិការ មានព្រះរាជបន្ទូលចូលរួមអបអរសាទរព្រឹត្តិការណ៍សង្រ្កានឆ្នាំថ្មីមហាគ្រួសារពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា (PSB University) និងឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូត នៃប្រទេសអូស្រ្តាលីប្រចាំនៅកម្ពុជា មានប្រសាសន៍ចូលរួមអបអរសាទរួចមក ឯកឧត្តមរដ្ឋមន្រ្តី សូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង មន្រ្តី បុគ្គលិកសិក្សា សាស្រ្តាចារ្យ ក្រោមការដឹកនាំរបស់សម្ដេចព្រះមហាសង្ឃរាជជាអម្ចាស់ ជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាដែលបានរៀបចំ «ព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មី PSB University» ក្រោមប្រធានបទ៖«សង្រ្កាន្តពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាដើរតាមផ្លូវសន្តិភាព ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃសម្ដេចតេជោ ហ៊ុន សែន»និងអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ដែលឈានចូលមកដល់នាពេលខាងមុខនេះ។

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/