កិច្ចប្រជុំពិភាក្សាអន្តរក្រសួងលើការត្រៀមរៀបចំពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៨

ព្រឹកថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាអន្តរក្រសួងលើការត្រៀមរៀបចំពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៨ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ  គណៈកម្មការរៀបចំពីធី  នៅទីស្តីការក្រសួង។

Read more: កិច្ចប្រជុំពិភាក្សាអន្តរក្រសួងលើការត្រៀមរៀបចំពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៨

ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យ លោក ឈិត សំណាង ប្រធានសហគមន៍សាសនាបាហៃប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម

ព្រឹកថ្ងៃអង្គារ ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យ  លោក ឈិត សំណាង ប្រធានសហគមន៍សាសនាបាហៃប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឪកាសបុណ្យចូលឆ្នាំបាហៃ  នៅទីស្តីការក្រសួង។

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យ លោក ឈិត សំណាង...

លោកស្រីបណ្ឌិត សូនៀ (Dr. Sonia)ដើម្បីស្វែងរកកិច្ចសហការការងាររវាងពុទ្ធសាសនបណ្ឌិត្យ និងស្ថានទូត

កាលពីរសៀលថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ មន្ត្រីពុទ្ធសាសនបណ្ឌិត្យបានជួបពិភាក្សាជាលើកទី២ជាមួយលោកស្រីបណ្ឌិត សូនៀ (Dr. Sonia) នៃស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជំនួបនេះ ជាការជួបលើកទី២ ដែលលើកទី១នោះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៤ ខែមីនា។ គោលបំណងនៃការពិភាក្សានេះ គឺដើម្បីស្វែងរកកិច្ចសហការការងាររវាងពុទ្ធសាសនបណ្ឌិត្យ និងស្ថានទូត ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងថ្នាក់ដឹកនាំទទួលបន្ទុក។

Page 1 of 104

Flag Counter