សារលិខិត​ថ្វាយ​ព្រះ​ពរព្រះករុណាព្រះបាទសម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សរត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ក្នុង​ឱកាសព្រះ​រាជពិធី​បុណ្យ​ចម្រើន​ព្រះជន្ម គម្រប់ ៦៨ យាង​ចូល ៦៩ ព្រះវស្សា

សារលិខិតថ្វាយព្រះពរ របស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃក្រសួងធម្មការ និងសាសនា សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៨ យាងចូល ៦៩ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។

សេចក្ដីជូនដំណឹង ការ​ទទួល​ស្នាដៃ​ពាន់​រង្វាន់​អក្សរសិល្ប៍​ពុទ្ធសាសនបណ្ឌិត្យ​លើក​ទី​៤

គណៈកម្មការទទួលស្នាដៃពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៤ ឆ្នាំ២០២១ សូមគោរពជម្រាបសាធារណជន និងអ្នកតែងនិពន្ធដែលបានដាក់ថ្នាដៃមកប្រកួតប្រជែង មេត្តាជ្រាបថា កាលបរិច្ឆេទទទួលស្នាដៃបានកន្លងផុតទៅហើយកាលពីថ្ងៃទី៣០ ខែមេសា      ឆ្នាំ២០២១។ គណៈកម្មការបាននិងកំពុងផ្ទៀងផ្ទាត់មើលនូវបញ្ជីរឿងខ្លី និងកំណាព្យខ្លីដែលទទួលបាន។ ប៉ុន្តែដោយសារស្ថានភាពកូវីដ-១៩ និងការបិទខ្ទប់រាជធានីភ្នំពេញនាពេលនេះ ធ្វើឲ្យមន្ត្រីពុទ្ធសាសនបណ្ឌិត្យទាំងអស់ មិនអាចទៅបំពេញការងារនៅក្នុងការិយាល័យបាន សូម្បីតែម្នាក់។ គណៈកម្មការ នឹងផ្សព្វផ្សាយបញ្ជីរឿងដែលទទួលបាននៅពេលសមស្របខាងមុខ ព្រមទាំងដំណើរការកែស្នាដៃរកជ័យលាភីតែម្ដង។

សូមគោរពជូនជ្រាបជាដំណឹង ដោយសេចក្ដីអនុគ្រោះ។

សូមអរព្រះគុណ និងអរគុណ

ពិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រះមន្រ្តីសង្ឃ និងមន្រ្តីកិច្ចសន្យាទាំងអស់នៃក្រសួងធម្មការ និងសាសនាសម្រាប់ដូសលើកទី២ នៅទីស្ដីការក្រសួង

នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា រួមជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាលបានរៀបចំកន្លែងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រះមន្រ្តីសង្ឃ និងមន្ត្រីកិច្ចសន្យាទាំងអស់នៃក្រសួងធម្មការ និងសាសនាសម្រាប់ដូសលើកទី២ នៅទីស្ដីការក្រសួង ដែលមានរយៈពេល០២ថ្ងៃគឺចាប់ពីថ្ងៃទី១៥-១៦ ខែមេសា ឆ្នាំ២០២១។ក្នុងនោះដែរ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា សូមឱ្យមន្រ្តីរាជការទាំងអស់ ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការទប់ស្កាត់ «៣កុំ និង៣ការពារ»  ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី៕

Read more: ពិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រះមន្រ្តីសង្ឃ...

សារាចរណែនាំ​របស់​ក្រសួង និង​គណៈសង្ឃ

សារាចរណែនាំរបស់ក្រសួង និងគណៈសង្ឃ

Flag Counter