ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យអង្គការជប៉ុន-អាស៊ីណេតវើក និងសហការី ចូលជួបសម្តែងការគួរសម និងបានជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១

ព្រឹកថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោក យ៉ូស៊ិណូប៊ូ ឃូម៉ាហ្គាអ៊ិ ប្រធានអង្គការជប៉ុន-អាស៊ីណេតវើក និងសហការី ចូលជួបសម្តែងការគួរសម ជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ នេះ នៅទីស្តីការក្រសួង។

Read more: ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យអង្គការជប៉ុន-អាស៊ីណេតវើក និងសហការី...

កិច្ចប្រជុំការចុះបញ្ជីពាហិរសាសនា

នារសៀលថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំការចុះបញ្ជីពាហិរសាសនានៅព្រះរាជាណាចក្រកម្ពុជា ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន នៅទីស្ដីការក្រសួងធម្មការ និងសាសនា។

Read more: កិច្ចប្រជុំការចុះបញ្ជីពាហិរសាសនា

ឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាតឱ្យឯកឧត្តម លោកជំទាវ ជាទីប្រឹក្សា ជំនួយការក្រសួងធម្មការ និងសាសនា ចូលជួបសម្តែងការគួរសម និងបានជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១

ព្រឹកថ្ងៃចន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យឯកឧត្តម លោកជំទាវ ជាទីប្រក្សា ជំនួយការក្រសួងធម្មការ និងសាសនា ចូលជួបសម្តែងការគួរសម និងបានជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ នៅទីស្ដីការក្រសួង។

Read more: ឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាតឱ្យឯកឧត្តម លោកជំទាវ ជាទីប្រឹក្សា ជំនួយការក្រសួងធម្មការ និងសាសនា...

ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោក Peter (ភិត ធើ) ប្រធានអង្គការ DANIMISIONប្រចាំកម្ពុជា និងលោកស្រី ខាត ទ្រីណា ប្រធានអង្គការ Feilm ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

ព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោក Peter (ភិត ធើ) ប្រធានអង្គការ DANIMISIONប្រចាំកម្ពុជា និងលោកស្រី ខាត ទ្រីណា  ប្រធានអង្គការ Feilm ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងបានជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ខាងមុខនេះ នៅក្រសួងធម្មការនិងសាសនា។

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោក Peter (ភិត ធើ)...

កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំលើកទិសដៅសម្រាប់ឆ្នាំថ្មី និង ការហ្វឹកហ្វឺនបុគ្គលិក

កាលពីថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០ ពុទ្ធសាសនបណ្ឌិត្យបានរៀបចំកម្មវិធីបូកសរុបការងារប្រចាំឆ្នាំ និងលើកទិសដៅសម្រេប់ឆ្នាំ២០២១ ខាងមុខ រួមទាំងការហ្វឹកហ្វឺនសមត្ថភាពផ្ទៃក្នុងបន្ថែម ដល់មន្ត្រីបុគ្គលិកផងដែរ។

Read more: កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំលើកទិសដៅសម្រាប់ឆ្នាំថ្មី និង ការហ្វឹកហ្វឺនបុគ្គលិក

Flag Counter