ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាន់ កាម៉ុល ចូលជួបសម្តែងការគួរសម

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាន់ កាម៉ុល សមាជិកក្រុមប្រឹក្សាភិបាល និងតំណាងអង្គការKKS នៅកម្ពុជាដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងបង្ហាញពីគម្រោងគាំពារមនុស្សចាស់។

Read more: ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាន់ កាម៉ុល...

ពិធី បិទវគ្គបណ្តុះបណ្តាលគ្រូពុទ្ធិកបឋមសិក្សា សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤

នៅរសៀល  ថ្ងៃ ពុធ ១៤កេីត  ខែស្រាពណ៍  ឆ្នាំ ថោះ  បញ្ចស័កព.ស.២៥៦៧  ត្រូវ នឹង ថ្ងៃទី ៣០  ខែ សីហា  ឆ្នាំ ២០២៣ នេះ អគ្គាធិការ ដ្ឋាន ពុទ្ធិកសិក្សាជាតិបានរៀបចំកម្មវិធីបិទវគ្គបណ្តុះបណ្តាលគ្រូពុទ្ធិកបឋមសិក្សា  សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤  និងពិធីប្រគេន  ជូននូវវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់គរុសិក្ខាកាមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត  អំ  លីមហេង  ព្រះអគ្គាធិការរង  ទទួលបន្ទុកពុទ្ធិកសិក្សាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត  នន្ទ  ង៉ែត  សម្ដេច ព្រះ អគ្គាធិការ  និងឯកឧត្តម  ចាយ  បូរិន  រដ្ឋមន្ត្រីក្រសួងធម្មការ  និងសាសនា ។

ពុទ្ធសាសនបណ្ឌិត្យបានទទួលសៀវភៅ២ក្បាល ពីឯកឧត្ដមបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ

សូមគោរព និងថ្លែងអំណរគុណចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ជាទីប្រឹក្សាផ្ទាល់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់សៀវភៅមានចំណងជើង «កម្ពុជាក្នុងយុទ្ធសាស្ត្រមហាអំណាច» ចំនួន០២ក្បាល ដល់បណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ ដើម្បីជាប្រយោជន៍សាធារណៈ តាមរយៈលោកស្រីបណ្ឌិត ជា វណ្ណី កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។ សូមគោរពជូនពរឯកឧត្ដមបណ្ឌិត្យសភាចារ្យ មានសុខភាពល្អ។

កិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំយន្តការស្ថាប័នគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា

រសៀលថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនាបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំយន្តការស្ថាប័នគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ជាមួយសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ ព្រះអគ្គាធិការរងពុទ្ធិកសិក្សា និងសម្តេច ព្រះមន្រ្តីសង្ឃ មន្រ្តីជំនាញ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក និងមន្រ្តីខុទ្ទកាល័យ នៅទីស្តីការក្រសួង។

ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រោមឱវាទក្រសួង

រសៀលថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រោមឱវាទក្រសួង ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការក្រសួង អគ្គនាយក ព្រមទាំងលោក លោកស្រី ជាអគ្គនាយករង សកលវិទ្យាធិការរង ប្រធាននាយកដ្ឋាន ប្រធានផ្នែក នាយកពុទ្ធិកមជ្ឈមណ្ឌលគរុកោសល្យ ព្រឹទ្ធបុរស អនុប្រធាននាយកដ្ឋាន អនុប្រធានផ្នែក នាយករងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ព្រឹទ្ធបុរសរង ប្រធានការិយាល័យ  និងប្រធានមន្ទីររាជធានី-ខេត្ត នៅទីស្ដីការក្រសួង។

Read more: ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រោមឱវាទក្រសួង

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/