ពីគម្ពីរទៅជា​ការ​សម្តែង​ក្នុង​កិច្ច​ពិធី

សេចក្ដីជូនដំណឹង

សូមគោរពនិមន្ត និងអញ្ជើញស្ដាប់បាឋកថាប្រចាំខែមេសា ឆ្នាំ២០២១ ក្រោមប្រធានបទ «ពីគម្ពីរទៅជាការសម្តែងក្នុងកិច្ចពិធី» នៅថ្ងៃសុក្រ ទី១១ ខែមិថុនា វេលាម៉ោង៩:០០នាទីព្រឹក ដោយលោក ព្រាប ចាន់ម៉ារ៉ា។ 

បាឋកថានេះ បង្ហាញអំពីពិធីផ្សេងៗក្នុងប្រពៃណីខ្មែរ ដែលមានការសម្តែងជាសកម្មភាពផ្សេងៗក្នុងន័យជា «កិច្ច»។ កិច្ចនៃការសម្តែងនោះ គឺគេផ្អែកលើដំណើររឿងក្នុងគម្ពីរ ក្បួនច្បាប់ ឬទំនៀមដែលមានមកតាមលំដាប់។ ក្នុងនេះមានលើកជាឧទាហរណ៍ខ្លះដូចជា៖ ការសាងផ្នួស, ពិធីអភិសេកព្រះ, សូត្រព្រហ្ម។ល។ ពោលគឺគេធ្វើពីគម្ពីរ ទៅជាការសូត្រ រហូតដល់ការសម្តែង និងមានគូរឬឆ្លាក់ឲ្យឃើញស្តែងនៅជាអចិន្ត្រៃយ៍។

សូមជួយផ្សព្វផ្សាយបន្តដោយអនុគ្រោះ។

សូមអរព្រះគុណ និងអរគុណ

សូមចុចលើលីងខាងក្រោមដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។

https://t.me/BuddhistInstitute

This email address is being protected from spambots. You need JavaScript enabled to view it.

www.budinst.gov.kh

កិច្ចប្រជុំ គណៈកម្មការ បច្ចេកទេសពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ លើកទី៤ឆ្នាំ ២០២១

ព្រឹកថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២១ ពុទ្ធសាសនបណ្ឌិត្យបានរៀបចំប្រជុំ គណៈកម្មការ បច្ចេកទេស ដើម្បីចាប់ផ្ដើមកែស្នាដៃរកជ័យលាភីរឿងខ្លី និង កំណាព្យ រឿង ខ្លី ក្នុងពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ លើកទី៤ឆ្នាំ ២០២១។ កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ថោ គឿន អនុរដ្ឋលេខាធិការ និងជា  ប្រធានគណៈកម្មការបច្ចេកទេស និង សមាជិក សមាជិកា នៃគណៈកម្មការតាមប្រការ២ នៃសេចក្ដីសម្រេចលេខ ១៦ កធស.សសរ ចុះ ថ្ងៃ ទី ១៩ ខែ ឧសភា ឆ្នាំ ២០២១។

សូមចុចលើលីងខាងក្រោម ដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។

https://t.me/BuddhistInstitute

This email address is being protected from spambots. You need JavaScript enabled to view it.

www.budinst.gov.kh

Read more: កិច្ចប្រជុំ គណៈកម្មការ បច្ចេកទេសពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ លើកទី៤ឆ្នាំ ២០២១

សារលិខិត​ជូនពរ

ឯកឧត្ដម ផ្លោក ផន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោក ចាង វ៉ាន់អ៊ីក អនុប្រធានសមាគមគណៈប្រឹក្សាចាស់ទុំពួកជំនុំព្រេសប៊ីធេរានកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម

រសៀលថ្ងៃពុធ ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម ផ្លោក ផន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោក ចាង វ៉ាន់អ៊ីក អនុប្រធានសមាគមគណៈប្រឹក្សាចាស់ទុំពួកជំនុំព្រេសប៊ីធេរានកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងប្រគល់នូវ៖ ទឹកអាល់កុលចំនួន ៣០០ដប និងម៉ាសចំនួន ២០០ប្រអប់ សម្រាប់ជួយឧបត្ថម្ភដល់មន្រ្តីរាជការ នៃក្រសួងធម្មការ និងសាសនាក្នុងស្ថានភាពដែលកំពុងរីករាលដាលដោយជំងឺកូវីដ-១៩ នៅក្រសួងធម្មការនិងសាសនា។

Read more: ឯកឧត្ដម ផ្លោក ផន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា...

More Articles...

  1. សារលិខិត​ថ្វាយ​ព្រះ​ពរព្រះករុណាព្រះបាទសម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សរត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ក្នុង​ឱកាសព្រះ​រាជពិធី​បុណ្យ​ចម្រើន​ព្រះជន្ម គម្រប់ ៦៨ យាង​ចូល ៦៩ ព្រះវស្សា
  2. សេចក្ដីជូនដំណឹង ការ​ទទួល​ស្នាដៃ​ពាន់​រង្វាន់​អក្សរសិល្ប៍​ពុទ្ធសាសនបណ្ឌិត្យ​លើក​ទី​៤
  3. ពិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រះមន្រ្តីសង្ឃ និងមន្រ្តីកិច្ចសន្យាទាំងអស់នៃក្រសួងធម្មការ និងសាសនាសម្រាប់ដូសលើកទី២ នៅទីស្ដីការក្រសួង
  4. សារលិខិតជូនពរ ថ្នាក់​ដឹកនាំ និង​មន្ត្រី​រាជការ នៃ​ក្រសួង​ធម្មការ និង​សាសនា ក្នុង​ឳកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព.ស.២៥៦៥

Flag Counter