រួមគ្នាបញ្ឈប់អំពើហឹង្សាលើកុមារកម្ពុជា

 

ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤

ភ្នំពេញៈ ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសណ្ឋាគារអ៊ីមផើរៀល៍ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំមេដឹកនាំព្រះពុទ្ធសាសនាក្នុងគោលបំណងពិភាក្សាអំពីទ្រឹះស្តីព្រះពុទ្ធសាសនាសម្រាប់ពិធីបួងសួងដើម្បីទប់ស្កាត់អំពើហឹង្សាលើកុមារ។ ក្នុងកិច្ចប្រជុំមេដឹកនាំព្រះពុទ្ធសាសនាក៏មានការយាង-និមន្តពីសំណាក់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះឧត្តមបញ្ញា ដួង ផង់ សម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា ព្រះញាណវង្ស ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងមន្ត្រីសង្ឃគ្រប់ឋានានុក្រមជាច្រើនអង្គផងដែរ។

អានបន្ត ៖ រួមគ្នាបញ្ឈប់អំពើហឹង្សាលើកុមារកម្ពុជា

សំណើ​សុំ​ចាត់​វិធានការណ៍​លើ​ករណី​វត្ត​ទួល​រាជា

នេះជាវិធានការទី ៣ ដែលក្រសួងធម្មការ និងសាសនា និងគណៈសង្ឃនាយក បានចាត់ចែងតាមនីតិវិធីរដ្ឋបាល។ សូមមេត្តាជួយផ្សព្វផ្សាយបន្ត។ សូមអរគុណ!

Flag Counter