ព្រឹកថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៣ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំគណៈកម្មាធិការស្តីពីការត្រៀមរៀបចំពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៨ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។