កាលពីរសៀលថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ មន្ត្រីពុទ្ធសាសនបណ្ឌិត្យបានជួបពិភាក្សាជាលើកទី២ជាមួយលោកស្រីបណ្ឌិត សូនៀ (Dr. Sonia) នៃស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជំនួបនេះ ជាការជួបលើកទី២ ដែលលើកទី១នោះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៤ ខែមីនា។ គោលបំណងនៃការពិភាក្សានេះ គឺដើម្បីស្វែងរកកិច្ចសហការការងាររវាងពុទ្ធសាសនបណ្ឌិត្យ និងស្ថានទូត ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងថ្នាក់ដឹកនាំទទួលបន្ទុក។