ពិធីបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤១

រសៀលថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤១ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន គ្រូឧទ្ទេសាចារ្យ សិក្ខាកាមព្រះសង្ឃ អាចារ្យ និងអាចារិនី សរុបចំនួន ២២២អង្គ/រូប នៅទីស្ដីការក្រសួង ។ ក្នុងឱកាសនោះ ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់សិក្ខាកាមជាអាចារ្យ អាចារិនី ត្រូវខិតខំត្រងត្រាប់ ស្ដាប់នូវបទឧទ្ទេសនាមពីសំណាក់ព្រះឧទ្ទេសាចារ្យ គ្រូឧទ្ទេសាចារ្យ ហើយបន្តលើកកម្ពស់ និងពង្រឹងការប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនតាមក្បួនខ្នាត ប្រពៃណីខ្មែរ ដែលមានយូរណាស់មកហើយផងដែរ។

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/