ព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ក្រុមជំនុំទំនៀមទម្លាប់ នៃពុទ្ធសាសនបណ្ឌិត្យ ដែលមានការនិមន្ត និងអញ្ចើញចូលរួមពីសមាជិក សមាជិការនៃក្រុមជំនុំ នៅទីស្ដីការក្រសួង ។ ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ក្រុមជំនុំទំនៀមទម្លាប់ថា ដោយត្រូវធ្វើយ៉ាងណាត្រូវបន្តចងក្រងឯកសារប្រពៃណី ទំនៀមទម្លាប់ ដើម្បីទុកជាកេរមរតកដល់កូនចៅជំនាន់ក្រោយបានសិក្សា រៀនសូត្រ ប្រតិបត្តិតទៅមុខទៀត។ និងត្រូវសិក្សាពីអ្វីដែលយើងមានឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យមានការច្រឡូកច្រឡំគ្នាជាមួយបណ្ដាប្រទេសជិតខាង។