កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ឆមាសទី១ ប្រចាំឆ្នាំ២០២៣

ព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៩:០០នាទី ពុទ្ធសាសនបណ្ឌិត្យបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ឆមាសទី១ ប្រចាំឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ញ៉ែម វ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងដោយមានការចូលរួមដោយឯកឧត្ដម ថោ គឿន រដ្ឋលេខាធិការ, ឯកឧត្ដម សន ប៊ុនហួរ អនុរដ្ឋលេខាធិការ, លោក ឃឹត វីរៈ អគ្គនាយករងកិច្ចការសាសនា, លោកប្រធានពុទ្ធសាសនបណ្ឌិត្យ និងមន្ត្រីបុគ្គលិកពុទ្ធសាសនបណ្ឌិត្យ។ កិច្ចប្រជុំបានប្រព្រឹត្តទៅដោយប្រធាន/តំណាងការិយាល័យទាំងប្រាំរបស់ពុទ្ធសាសនបណ្ឌិត្យ បានឡើងអានរបាយការណ៍ជូនថ្នាក់ដឹកនាំជ្រាប។ កិច្ចប្រជុំបានកត់សម្គាល់ពីការប្រឹងប្រែងរបស់មន្ត្រីបុគ្គលិកពុទ្ធសាសនបណ្ឌិត្យទាំងអស់រហូតសម្រេចបានតាមផែនការរបស់ក្រសួងធម្មការ និងសាសនា។ បន្ទាប់មក ឯកឧត្ដមរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានថ្លែងអំណរគុណចំពោះកិច្ចប្រឹងប្រែងទាំងនេះ និងសូមឲ្យប្រឹងប្រែងបន្តទៀត ព្រមទាំងទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

Flag Counter