សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែកក្កដា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការកំណត់កាលបរិច្ឆេទសិលាចារឹក នៅរួតក្រោមរបៀងខាងត្បូង នៃប្រាសាទអង្គរវត្ត (K.២៩៨ និង K.២៩៩)» ដោយលោកសាស្ត្រាចារ្យជំនួយ ហ៊ុន ឈុនតេង ជាអ្នកស្រាវជ្រាវ នាថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៩:០០នាទីព្រឹក។
នៅតាមផ្ទាំងរូបចម្លាក់ នារួតខាងក្រោម របៀងខាងត្បូងនៃប្រាសាទអង្គរវត្ត យើងសង្កេតឃើញមានអក្សរចារឹកខ្លីៗ ដែលរៀបរាប់បង្ហាញយើងឱ្យស្គាល់ព្រះនាមនិងឈ្មោះរបស់ព្រះមហាក្សត្រនិងមន្ត្រីមេទ័ពនានា នៅចំហៀងខាងលិច ព្រមទាំងឈ្មោះស្ថាននរកនិងប្រភេទអំពើជាទោសដែលនាំឱ្យធ្លាក់នៅក្នុងនរកទាំងនោះ នៅចំហៀងខាងកើត។ ទោះបីជាមានការសិក្សាអំពីប្រាសាទ សិល្បៈ និងសិលាចារឹកនៅប្រាសាទអង្គរវត្ត ច្រើនមកហើយក្ដី ប៉ុន្ដែអ្នកសិក្សាកន្លងមកហាក់ពុំទាន់កំណត់អាយុកាលនៃសិលាចារឹកទាំងនោះឱ្យបានច្បាស់លាស់នៅឡើយទេ។ បញ្ហានេះ ក៏បង្កើតឱ្យមានការជជែកវែកញែកក្នុងចំណោមមហាជនមួយចំនួន អំពីអក្សរចារឹកនៅតាមចម្លាក់មេទ័ពផង។ ដូច្នេះ នៅក្នុងបទបង្ហាញនេះ នឹងលើកយកនូវវិធីសាស្ត្រចម្រុះផ្ដោតលើទិដ្ឋភាពសិលាចារឹក ភាសា បុរាណលេខន៍ ប្រវត្តិសាស្ត្រ និងសិល្បៈ ដើម្បីកំណត់នូវកាលបរិច្ឆេទនៃសិលាចារឹកទាំងនេះ។
សូមចូលរួមបាឋកថាតាម Google Meet តាមរយៈការស្កេន QR កូដដែលមាននៅលើបណ្ណប្រកាសនោះ ព្រមទាំងមានផ្សាយផ្ទាល់លើផេកហ្វេសប៊ុកពុទ្ធសាសនបណ្ឌិត្យ។ សូមអរព្រះគុណ និងអរគុណ
សូមចុចលើលីងខាងក្រោម ដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។
https://t.me/BuddhistInstitute
sorsokny[at]gmail.com
www.budinst.gov.kh