សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែកក្កដា ឆ្នាំ២០២៣ ក្រោមប្រធានបទ «តម្លៃអប់រំតាមរយៈអក្សរសិល្ប៍ជប៉ុន» ដោយលោកស្រី ផាត់ ច័ន្ទមុនីរដ្ឋា ជាអ្នកស្រាវជ្រាវ និងជាអនុប្រធានពុទ្ធសាសនបណ្ឌិត្យ នាថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៩:០០នាទីព្រឹក ។ ក្នុងបាឋកថានេះ វាគ្មិននឹងពិនិត្យមើលរឿងចំនួន៤ ពីសៀវភៅកម្រងអក្សរសិល្ប៍ជប៉ុនល្អៗ បកប្រែសម្រួលដោយ លោកស្រីសាស្ត្រាចារ្យបណ្ឌិត ប៉ែន សេដ្ឋារិន ដើម្បីសិក្សាពីតម្លៃអប់រំសីលធម៌ ដែលមាននៅក្នុងរឿងទាំងនោះ។
-រឿងតុងស៊ីធាន(Toshishun តូស៊ីស៊្យូន)
-រឿងកូនកន្សែងដៃ(Hankechi ហាំងគេជិ)
-រឿងសរសៃសំបុកពីងពាង(Kumo no Ito គឹម៉ុណុអ៊ីតូ)
-រឿងសាំងសូដៃយូ (Sansho Daiyu សាំងសូដៃយូ)
សូមចូលរួមបាឋកថាតាម Google Meet តាមរយៈការស្កេន QR កូដដែលមាននៅលើបណ្ណប្រកាសនោះ ព្រមទាំងមានផ្សាយផ្ទាល់លើផេកហ្វេសប៊ុកពុទ្ធសាសនបណ្ឌិត្យ។ សូមអរព្រះគុណ និងអរគុណ
សូមចុចលើលីងខាងក្រោម ដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។
https://t.me/BuddhistInstitute
sorsokny[at]gmail.com
www.budinst.gov.kh