ពីប្រាសាទនៃសិល្បៈខ្មែរទៅជាចេតិយនៃសិល្បៈថៃ ការវិវត្តចេតិយប្រាង្គក្នុងសិល្បៈថៃ

សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែធ្នូ ឆ្នាំ២០២០ ក្រោមប្រធានបទ «ពីប្រាសាទនៃសិល្បៈខ្មែរទៅជាចេតិយនៃសិល្បៈថៃ៖ ការវិវត្តចេតិយប្រាង្គក្នុងសិល្បៈថៃ» នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ វេលាម៉ោង៩:០០នាទីព្រឹក ដោយបេក្ខជនបណ្ឌិត ឡេង ស៊ីរ៉ង់ ជាអ្នកស្រាវជ្រាវ។ នៅក្នុងសិល្បៈថៃមានចេតិយមួយទម្រង់ដែលមានលក្ខណៈស្រដៀងគ្នានឹងរូបរាងនៃប្រាសាទខ្មែរ ដែលក្នុងសិល្បៈថៃគេហៅចេតិយប្រភេទនេះថា ចេតិយប្រាង្គ។ បទបង្ហាញនេះ នឹងបង្ហាញពីការវិវត្តនៃប្រាសាទខ្មែររហូតដល់ក្លាយជាចេតិយនៅក្នុងសិល្បៈថៃ។

សូមអញ្ជើញចូលរួមតាមអនឡាញ និងជួយផ្សព្វផ្សាយបន្តដោយអនុគ្រោះ។

សូមអរព្រះគុណ និងអរគុណ

សូមចុចលើលីងខាងក្រោមដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។

https://t.me/BuddhistInstitute

This email address is being protected from spambots. You need JavaScript enabled to view it.

www.budinst.gov.kh

Flag Counter